ឆ្នាំ២០១៦ នេះ​ Apple អាច​ត្រៀម​សម្ពោធ​​ម្ដង ៣ម៉ូដែល​បន្ថែម iPhone 7 Pro មួយ​ទៀត​តម្លៃ​ចាប់ពី ៨០០ដុល្លារ​



ថ្មីៗនេះ មានការបែកធ្លាយអំពីតម្លៃរបស់កំពូលទូរស័ព្ទ iPhone ចំនួន ៣ម៉ូដែលពីបណ្ដាញសង្គមចិន Weibo ដែលសង្កេតឃើញមានលើសម៉ូដែល iPhone Pro ដែលមិនធ្លាប់មានពីមុន។ យើងបានលេចឮរួចមកហើយនៅរយៈពេលប៉ុន្មានខែចុងក្រោយ អំពីឈ្មោះពិតរបស់ iPhone ជំនាន់ទី១០ គឺ iPhone 7។ https://youtu.be/qohZLBmXSks យ៉ាងណា ខណៈ ក្រុមហ៊ុន Apple មិនទាន់បានប្រកាស iPhone 7 ជាផ្លូវការផង ពេលនេះ ប្រភពព័ត៌មានជាច្រើនបាននាំគ្នាចុះផ្សាយអំពីតម្លៃរបស់កំពូលស្មាតហ្វូននេះមុនទៅហើយ ដែល iPhone 7 តម្លៃប្រហែលចាប់ពី ៨០០ដុល្លារ, iPhone 7 Plus តម្លៃប្រហែលចាប់ពី ៩២០ដុល្លារ ហើយ iPhone 7 Pro ប្រហែលចាប់ពី ១០៧០ដុល្លារ។

iPhone-7-Martin-Hajek-3D-render-3-768x577

iPhone-7-Pro-Martin-Hajek-3D-render-2-768x577

តាមតារាងតម្លៃដែលទើបបែកធ្លាយពីគេហទំព័រ Weibo បានធ្វើឱ្យមានការសន្និដ្ឋានថា នៅឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Apple អាចនឹងត្រៀមសម្ពោធទូរស័ព្ទ iPhone ម្ដង ៣ម៉ូដែល ដែលក្នុងនោះមានជំនាន់ Pro ដែលធ្លាប់តែឃើញមាននៅលើ iPad Pro កន្លងមក។ ប្រភពដដែលបានអះអាងទៅលើទំហំមេម៉ូរីចាប់ផ្ដើមរបស់ iPhone 7 គឺនឹងមានទំហំចាប់ពី 32GB ខណៈ ដែលទំហំ 16GB នឹងត្រូវដកចេញ។

iPhone-7-Pro-pricing

ប្រភពបានអះអាងទៀតថា iPhone 7 នឹងមានមេម៉ូរី ៣ជម្រើសគឺ 32GB / 64GB និង 256GB ខណៈដែល iPhone 7 Plus និង iPhone 7 Pro នឹងមានជម្រើសមេម៉ូរី ៣ទំហំតែគឺ 32GB / 128GB និង 256GB។ ក្នុងនោះ iPhone 7 Pro នឹងជាស្មាតហ្វូនកូនកាត់ថេប្លេតតម្លៃខ្ពស់ជាងគេ យ៉ាងហោចក៏ចាប់ពី ១០០០ដុល្លារឡើងទៅដែរ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s