Apple ក្លាយ​ជា​មុខ​សញ្ញា ត្រូវ​​​គណៈកម្មការ​ការពារ​ច្បាប់​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង ​កំពុង​ស៊ើបអង្កេត!​



ផ្អែកតាមបណ្ដាញព័ត៌មានរ៉យទ័រនៅថ្ងៃនេះ ឱ្យដឹងថា គណៈកម្មការការពារច្បាប់ពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង កំពុងធ្វើការស៊ើបអង្កេតបញ្ហាមួយចំនួន ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple។ ប្រធានគណៈកម្មការពាណិជ្ជកម្ម (FTC) លោក Jeong Jae-chan បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយទៅលើរឿងរ៉ាវជាក់លាក់នៃការស៊ើបអង្កេតរបស់និយតករ នៅពេលគេសាកសួរហេតុអ្វីធ្វើដូច្នោះ ដែលជាការបង្គាប់ដោយក្រុមអ្នកច្បាប់របស់កូរ៉េខាងត្បូង។ របាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េ បានឱ្យដឹងថា កាលពីដើមខែនេះ FTC បានធ្វើការត្រួតពិនិត្យសេចក្ដីលម្អិតនៃកិច្ចសន្យារបស់ក្រុមហ៊ុនអាមេរិក (Apple) ជាមួយនិងក្រុមហ៊ុនទូរគមនាគមន៍កូរ៉េខាងត្បូង។ យ៉ាងណា ពេលនេះក្រុមហ៊ុន Apple មិនបានឆ្លើយតបទៅ នឹងសំណើសាកសួររបស់គេហទំព័ររ៉យទ័រនៅឡើយ៕
X
5s