កូរ៉េខាងត្បូងនៅតែជាប់ជាប្រទេសមានល្បឿនអ៊ីនធឺណិតលឿនជាងគេទូទាំងពិភពលោកគិតត្រឹមត្រីមាសទី១ ២០១៦
ជាការពិត កូរ៉េខាងត្បូងនៅតែរក្សាតំណែងជាប្រទេសមានល្បឿនអ៊ីនធឺណិតលឿនបំផុតលើពិភពលោក។ ប៉ុន្តែបើកផ្អែកតាមមាតិកានៅលើគេហទំព័រ Akamai ឱ្យដឹងថា ល្បឿនអ៊ីនធឺណិតសាកលលោកជាមធ្យម គឺមានការកើនឡើងជាងឆ្នាំមុន ដោយកើនដល់ ៦,៣មេហ្គាប៊ីតក្នុងមួយវិនាទី (6.3Mbps)។ ចំណែកកូរ៉េខាងត្បូងដែលឈរឈ្មោះជាប្រទេសមានអ៊ីនធឺណិតលឿនជាងគេ មានល្បឿនជាមធ្យម 29Mbps (គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៦)។