​បុរស​ម្នាក់​ឌីហ្សាញ​សំបក​កង់​រថយន្ត អាច​រមៀល​ក្នុង​ទិសដៅ​ណាមួយ​បាន ងាយស្រួល​ដល់​ការ​សេរ៉េ​ឡាន​



ចំពោះរថយន្តបើកបរស្វ័យប្រវត្តិច្បាស់ជាទំនើប ផ្ដល់ភាពងាយស្រួលក្នុងការឈប់សំចតហើយ ចុះបើជារថយន្តស៊េរីមុន ដែលតម្រូវឱ្យតៃកុងចំណាយពេលសេរ៉េរៀបចំចតឱ្យបានត្រឹមត្រូវវិញ តើនឹងតឹងចិត្តយ៉ាងណា ទម្រាំពន្លត់ម៉ាស៊ីន ចុះពីលើរថយន្តបាន? ជាការពិត ប្រសិនបើលោកអ្នកមានការប្រញាប់ខ្លាំង ពេលឈប់ចតរថយន្តគឺជារឿងសាំញុំាណាស់។ ដូច្នេះ បុរសម្នាក់នេះ បានដុះចេញគំនិតច្នៃប្រឌិតថ្មី ដោយបានឌីហ្សាញកង់រថយន្តទំនើប អាចរមៀលក្នុងទិសដៅណាមួយបានតាមចិត្ត។ សូមទស្សនាវីដេអូខាងក្រោម៖

cumkmobpnmzparb3mruz

https://youtu.be/J-TOV-NBD70 គណនី Youtube ឈ្មោះ William Liddiard បានបង្ហោះវីដេអូបង្ហាញពីកង់រថយន្តទំនើបអាចរមៀលបាន ផ្ដល់លក្ខណៈ ងាយស្រួលក្នុងការសេរ៉េរថយន្តមិនថា ពេលចត ឬពេលចេញដំណើរពីកន្លែងចតរថយន្តឡើយ។ វាជាសំបកកង់រថយន្តទំនើងអាចបញ្ជាឱ្យរមៀលបានគ្រប់ទិស។ លោក Liddiard បាននិយាយថា គាត់បានប្រើសមាសធាតុជាច្រើនដែលលោកមាន ដើម្បីផលិតសំបកកង់រថយន្តពិសេសនេះឡើង។ សំបកកង់រថយន្តទំនើបនេះ ត្រូវបានឌីហ្សាញឡើងសម្រាប់ប្រើប្រាស់នៅគ្រប់រដូវ និងគ្រប់លក្ខខណ្ឌផ្លូវ។

lfppng

liddiard-wheel-876

យ៉ាងណា នេះគ្រាន់តែជាគំរូបឋមមួយ (Prototype) ប៉ុណ្ណោះពោលគឺមិនទាន់ផលិតដាក់លក់លើទីផ្សារនៅឡើយ៕
X
5s