Microsoft ​មាន​កម្មវិធី​ពិសេស​សម្រាប់​សិស្ស-និស្សិត ​គឺ​ហ្វ្រី Xbox One ​មួយភ្លាម នៅ​ពេល​​ទិញ Surface Pro 4​



ថ្មីៗនេះ ក្រុមហ៊ុន Microsoft មានកម្មវិធីពិសេសសម្រាប់សិស្ស និស្សិត ដែលទិញថេប្លេត Surface Pro 4 នឹងបន្ថែមជូនឧបករណ៍ហ្គេម Xbox One មួយដោយឥតគិតថ្លៃ។ កម្មវិធីប្រូមូសិននេះ គឺធ្វើឡើងដើម្បីអបអរក្នុងរដូវកាល Black Friday និងរដូវកាលដើរទិញឥវ៉ាន់សម្រាប់វិស្សមកាល។ ម្មវិធីប្រូមូសិននេះ គឺតម្រូវឱ្យសិស្ស និស្សិតទិញថេប្លេត Surface Pro 4 ទើបអាចទទួលបានការហ្រ្វី Xbox One ១គ្រឿងដោយឥតគិតថ្លៃ។

en-INTL-L-Surface-Xbox-Promo-8720-RM1-mnco

ការផ្ដល់ជូននេះនឹងមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៤ ខែសីហា នៅតាមបណ្ដាហាងអនឡាញរបស់ Microsoft។ ដើម្បីទទួលបាន Xbox ឥតគិតថ្លៃ អ្នកត្រូវជ្រើសរើសទិញ Surfcae Pro 4 ឬ Surface Book ណាមួយ បន្ទាប់មកចុចរើសយក Xbox One មួយក្នុងចំណោម ៦ជម្រើសនៃលក្ខណៈសម្បត្តិ គឺ Ultimate Edition, Rainbow Six Siege bundle, Tom Clancy's The Division bundle, Quantum Break bundle, Spring bundle ឬ The Lego Movie bundle។ អ្នកអាចទទួលបានដៃបញ្ជាហ្គេម wireless មួយសម្រាប់ប្រើជាមួយ Xbox One ហើយទទួលបានកាតបញ្ចុះតម្លៃ ៥០ដុល្លារ។ ចំពោះតម្លៃ Surface Pro 4 ម៉ូដែលមានលក្ខណៈសម្បត្តិស្តង់ដារដែលមានតម្លៃធូរជាងគេគឺប្រហែល ៨៧៨ដុល្លារអាមេរិក នោះលោកអ្នកនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ យ៉ាងណា ប្រសិនតែតម្លៃ Surface Pro 4 មួយមុខគឺ ត្រឹមតែ ៨០៩ដុល្លារប៉ុណ្ណោះ តែដោយសារចង់បាន Xbox One ហ្វ្រីគឺត្រឹមបន្ថែម ៧០ដុល្លារពីលើ ជាមួយការបន្ថែមហ្គេម និងដៃបញ្ជា ព្រមទាំងលេខកូដមានទឹកប្រាក់ $50 បើកពីហាង Microsoft៕
X
5s