Sony ​ប្រកាស​ចេញ​ទូរទស្សន៍ 4K ​ស៊េរី​ថ្មី​ម្ដង ៥ម៉ូដែល​ តម្លៃ​ចាប់ពី $999.99 ដល់ $1,499.99​



ក្រុមហ៊ុន Sony កំពុងរៀបចំបញ្ចេញលក់ទូរទស្សន៍ 4K ស៊េរីថ្មីម្ដង ៥ម៉ូដែល គួរឱ្យចាប់អារម្មណ៍ជាមួយតម្លៃធូរថ្លៃរបស់វា។ ទូរទស្សន៍ ៥ម៉ូដែលនេះ មានដូចជា X700D, X750D និង X800D ដែលជាំស៊េរី XBR របស់ Sony ជំនាន់ចុងក្រោយ ហើយនឹងត្រូវដាក់លក់ក្រោមការបំពាក់សមត្ថភាពផ្សេងៗគ្នា៖ XBR-49X700D អេក្រង់ ៤៩អ៊ីញ, $999.99 XBR-55X700D, អេក្រង់ ៥៥អ៊ីញ, $1,499.99 XBR-65X750D, អេក្រង់ ៦៥អ៊ីញ, $2,299.99 XBR-43X800D, អេក្រង់ ៤៣អ៊ីញ, $1,299.99 XBR-49X800D, អេក្រង់ ៤៩អ៊ីញ, $1,499.99 ទូរទស្សន៍ស៊េរីថ្មីទាំង ៥ម៉ូដែលខាងលើ គឺដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android TV ដែលជាប្រព័ន្ធប្រតិបត្តិការ TV OS ល្អបំផុតនាពេលបច្ចុប្បន្ន។ ប្រសិនអ្នកកំពុងស្វែងរកឈុត HDR នោះ ម៉ូដែល 800D គឺជាម៉ូដែលតែមួយគត់ដែលបំពាក់បច្ចេកវិទ្យាជំនាន់ថ្មី ប៉ុន្តែ Sony បញ្ជាក់ថា ម៉ូដែល 700D និង 750D នឹងទទួលបានការគាំទ្រ HDR តាមការធ្វើបច្ចុប្បន្ន firmware ចុងឆ្នាំនេះ។ ម៉ូដែលថ្មីទាំងនេះ នឹងមានលក់នៅលើគេហទំព័រ Amazon និង Best Buy ចាប់ពីចុងខែកក្កដានេះ ហើយអតិថិជនអាចធ្វើការបញ្ជាទិញចាប់ពីថ្ងៃនេះពីគេហទំព័រផ្លូវការរបស់ Sony ផ្ទាល់ក៏បាន៕
X
5s