ZTE ​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី ថ្ម​ខ្លាំង (5000mAh) កាមេរ៉ា​មុខ​ក៏​ខ្លាំង (13MP) ជាមួយ​តម្លៃ​ធូរ​ថ្លៃ​



ក្រុមហ៊ុន ZTE ថ្មីៗនេះបានប្រកាសចេញស្មាតហ្វូន Android ស៊េរីថ្មីនៅលើទីផ្សារចិន ម៉ូដែល Nubia N1។ ស្មាតហ្វូនអេក្រង់ ៥,៥អ៊ីញស៊េរីថ្មីរបស់ក្រុមហ៊ុនចិននេះ មានលក្ខណៈពិសេស ២ចំណុចគឺ កម្រិតថ្មខ្ពស់រហូតដល់ 5000mAh និងមានកាមេរ៉ាមុខធំដល់ 13MP។ Nubia N1 មានកម្រិត Full HD resolution ទំហំ 1920x1080px និងត្រូវបានបំពាក់ដោយឈីប MediaTek Helio P10។ លក្ខណៈសម្បត្តិផ្សេងទៀតរួមមាន៖ RAM 3GB, មេម៉ូរីម៉ាស៊ីនទំហំ 64GB (+microSD) និងមានទំហំកាមេរ៉ាមុខក្រោយ 13MP ដូចគ្នា។ កាមេរ៉ា 13MP នេះ នឹងផ្ដិតយករូប selfie ក៏ដូចជាវីដេអូឆាតបានច្បាស់ល្អ។ Nubia N1 ជាទូរស័ព្ទស៊ីម២ និងមានប្រព័ន្ធ 4G LTE លេងអ៊ីនធឺណិតទូរស័ព្ទបានលឿន, has 4G ក៏ដូចជាតំណភ្ជាប់ WiFi និង Bluetooth 4.1។ ZTE Nubia N1 ដែលខ្លាំងទាំងថ្ម និងកាមេរ៉ានេះ នឹងមានលក់លើទីផ្សារចិនដំបូងក្នុងតម្លៃប្រហែល ២៥៥ដុល្លារអាមេរិក៕
X
5s