​បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារ​​​​​​លួច​ដុត​រថយន្ត​របស់ Google​



រថយន្ត Google មួយគ្រឿងត្រូវបានគេដុត និងគប់របស់មកលើ កើតហេតុនៅការិយាល័យរបស់ក្រុមហ៊ុន Google ស្ថិតនៅតំបន់ Moutain View ដោយស្នាដៃបុរសម្នាក់។ បើយោងតាមសារព័ត៌មាន Mercury News ឱ្យដឹងថា បុរសម្នាក់នោះ យល់ថា ក្រុមហ៊ុន Google កំពុងឃ្លាំមើលរូបគាត ដែលធ្វើឱ្យគាត់មិនសប្បាយចិត្តរហូតផ្ទុះកំហឹងឡើង ទើបធ្វើដូច្នេះ។

4968652334_0b00e5aeee_o

  ករណីបែបនេះ ត្រូវគេជឿថា មានជាប់ពាក់ព័ន្ធនឹងរឿងហេតុលួចដុតរថយន្ត Google កាលពីថ្ងៃទី១៩ ឧសភាកន្លងទៅ ដែលរាយការណ៍ដោយបុគ្គលិកក្រុមហ៊ុន Google ម្នាក់។ អ្នករាយការណ៍បានឱ្យដឹងថា ករណីនោះមានទាំងការគប់ដបស្រា Molotov ទៅលើរថយន្ត Google ដែលឈប់ចតនៅចំណតរបស់ Google ផ្ទាល់ថែមទៀត ក្រៅពីលួចដុតរថយន្ត។ លុះមកដល់ថ្ងៃទី៤ ខែមិថុនា ទើបប៉ូលិសរកឃើញអំបែងដប។ ជាការពិត នោះគ្រាន់តែជារថយន្តថតទិដ្ឋភាពសម្រាប់សេវាកម្ម Street View ប៉ុណ្ណោះ ដោយមានភ្ជាប់កាមេរ៉ាពីលើដំបូលរថយន្ត តែពុំមែនជារថយន្តលួចថតបំពានភាពឯកជនរបស់បុគ្គលទូទៅឡើយ។ ក្រុមហ៊ុនតែងរក្សាសិទ្ធិបុគ្គលចំពោះទិដ្ឋភាពមួយចំនួន។ អាជ្ញាធរនៅ Mountain View បានកសាងសំណុំរឿងប្ដឹងបុរសអាយុ ៣០ឆ្នាំដែលមានឈ្មោះ Raul Murillo Diaz ជាប់ពាក់ព័ន្ធករណីលួចដុតរថយន្ត Google កាលពីថ្ងៃ ទី១៩ ខែឧសភា កន្លងទៅ។ គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលិសប្រចាំ Mountain View នៅថ្ងៃទី៣០ មិថុនា ពេលឈប់ស្តុបនៅក្បែរទីស្នាក់ការកណ្ដាលរបស់ Google៕
X
5s