​កំពូល Laptop ​របស់ HP ​សមត្ថភាព​ខ្លាំង រាង​​ឡូយ កម្រាស់​ស្ដើង ​ជា​គូ​ប្រកួតប្រជែង​ជាមួយ MacBook ​យ៉ាង​ស័ក្ដិសម​​



ប្រសិនបើអ្នកកំពុងស្វែងរកកុំព្យូទ័រយួរដៃសមត្ថភាពខ្លាំងកម្រាស់ស្ដើងរាងស្អាតជាសំណប់ចិត្តរបស់អ្នកនោះ HP Spectre នឹងអាចបំពេញតាមតម្រូវការរបស់អ្នកបាន មិនចាំបាច់ទាល់តែកុំព្យូទ័រ MacBook នោះឡើយ។ កុំព្យូទ័រ HP Spectre ជាប្រភេទកុំព្យូទ័រ ultraportable laptop កម្រាស់ស្ដើង ទម្ងន់ស្រាល ស័ក្ដិសមជាកំពូលឡេបថប សម្រាប់ប្រកួតប្រជែងទីផ្សារកុំព្យូទ័រស្ដើងៗបច្ចុប្បន្ន។ https://youtu.be/yXootGU_8Ns   កុំព្យូទ័រ HP Spectre នេះត្រូវបានឌីហ្សាញជាពិសេស មានរូបរាងទាន់សម័យ មានតួផលិតពីលោហធាតុ ហើយបើតាមការអះអាងរបស់ HP ថា Spectre គឺជាឡេបថបស្ដើងបំផុតលើលោកនាពេលបច្ចុប្បន្ន កម្រាស់ត្រឹមតែ ១០,៤មិល្លីម៉ែត្រ និងទម្ងន់ ១,១គីឡូក្រាម។ Laptop ស៊េរីខ្ពស់នេះ មានអេក្រង់ទំហំ ១៣,៣អ៊ីញ អមដោយ full-size keyboard បំពាក់ដោយឈីប Core i5 និង i7 សមត្ថភាពខ្ពស់របស់ Intel ហើយវាមានមុខងារមួយចំនួនដូចទៅនឹង MacBook Air របស់ Apple ដែរ។ ក្រុមហ៊ុន HP បានប្រើប្រាស់រូបឡូហ្គោ HP ថ្មីដែលប្រិយមិត្តអាចសម្គាល់ឃើញនៅផ្នែកខាងខ្នងនៃ Laptop ថ្មីខាងលើ។ តម្លៃកុំព្យូទ័រនេះគឺប្រហែល  ១១៧០ដុល្លារអាមេរិក។

HP Spectre laptop

HP Spectre laptop

HP Spectre laptop

  អេក្រង់ ១៣,៣អ៊ីញរបស់ HP Spectre មានទំហំធំជាង អេក្រង់ ១២អ៊ីញរបស់ New MacBook ហើយក៏មាន resolution ខ្ពស់ជាងអេក្រង់របស់ MacBook Air ផងដែរ។ អេក្រង់កុំព្យូទ័រ HP Spectre ត្រូវបានក្រាលដោយកញ្ចក់ការពារ Gorilla Glass 4។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ហើយម៉ូដែលបំពាក់ឈីប Core i7 មាន RAM ទំហំ 8GB។ ខណៈដែល MacBook ប្រើឈីប Core M មិនត្រូវការកង្ហារនោះ ចំណែក Spectre មិនដូចគ្នាទេ គឺបំពាក់ដោយឈីប Core I ដូច្នេះវាមានកង្ហារ។ Spectre បានបំពាក់រន្ធ USB-C ដូចជា New MacBook អេក្រង់ ១២អ៊ីញដែរ និងមានរន្ធ Thunderbolt ដែលអ្នកអាចដោតប្រើជាមួយអេក្រង់ម៉ូនីទ័រ 4K display បាន។

HP Spectre laptop

HP Spectre laptop

HP Spectre laptop

HP Spectre laptop

  ថ្មនៅលើ HP Spectre គឺអាចកាន់បានរយៈពេល ៩ម៉ោង និង៤៥នាទី។ នេះបើតាមការអះអាងពីក្រុមហ៊ុន HP ផ្ទាល់។ យ៉ាងណា ចំពោះការធ្វើតេស្តបើកកម្មវិធី Edge browser ឃើញថា វាអាចកាន់ថ្មត្រឹម ៧ម៉ោង ២១នាទី ហើយបើកកម្មវិធី Chrome កាន់បាន ៥ម៉ោង ១០នាទី៕
X
5s