Alibaba និង SAIC ចាប់​ដៃ​គ្នា​ ម្ខាង​​បង្កើត Software ម្ខាង​ផលិត​រថយន្ត RX5 SUV ​ធ្វើ​ឱ្យ​រថយន្ត​ទំនើប​អស្ចារ្យ​​



មួយគ្រឿងដែលផលិតដោយក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្ស Alibaba សហការគ្នានឹងក្រុមហ៊ុន SAIC ក្លាយជាប្រភេទរថយន្តតភ្ជាប់សមត្ថភាពខ្លាំងបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។ រថយន្ត Car RX5 SUV បានបំពាក់ដោយប្រព័ន្ធសូហ្វ៊ែរ មានលក្ខណៈពិសេសឈ្មោះថា ប្រព័ន្ធប្រតិបត្តិការ YunOS របស់ក្រុមហ៊ុន Alibaba ដែលជាធម្មតាត្រូវបានប្រើសម្រាប់ឱ្យស្មាតហ្វូនបញ្ជាទៅលើទូទឹកកក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមានលក្ខណៈឆ្លាតវៃដទៃទៀត។

rx5-interior-launchevent-599x399

  គំនិតនេះ គឺដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការឆ្លាតវៃមួយ ដែលត្រូវគេចាត់ទុកជាម៉ាស៊ីនទី២ របស់រថយន្ត អមដោយទិន្នន័យដែលចាត់ទុកជាប្រេងឥន្ធនៈ។ នេះបើតាមការថ្លែងប្រាប់ពីប្រធាននៃគណៈកម្មការបច្ចេកវិទ្យារថយន្តរបស់ក្រុមហ៊ុន Alibaba។ Alibaba ចង់ផលិតផ្នែករបស់រថយន្តឱ្យមានលក្ខណៈជាប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (Internet of Things) ដែលឧបករណ៍នោះអាចផ្លាស់ប្ដូរទិន្នន័យដើម្បីសម្រួលដល់ជីវិតកាន់តែល្អប្រសើរសម្រាប់អតិថិជនប្រើប្រាស់។ ជាក់ស្ដែងដូចជាសមិទ្ធផលរថយន្ត RX5 នេះអីចឹង ដែលអ្នកបើកបរនឹងអាច ធ្វើការបម្រុងទុក ដោយការបង់ប្រាក់ជួលកន្លែងទំនេរសម្រាប់ចតរថយន្ត កំណត់ប្រភេទតន្ត្រីសម្រាប់ស្ដាប់កម្សាន្តក្នុងរថយន្ត ប្រព័ន្ធត្រួតពិនិត្យអាកាសធាតុ និងគ្រប់គ្រងចម្ងាយផ្លូវនៃដំណើរការកម្សាន្តចាស់ៗបាន។ ជាធម្មតាប្រព័ន្ធ Infotainment នេះ នឹងរួមបញ្ចូលលក្ខណៈពិសេស ការរុករក និងការបញ្ជាជាសំឡេងមូលដ្ឋានតាមរយៈអេក្រង់ LED ចំនួន៣ផ្ទាំងក្នុងរថយន្ត។ ហើយវាក៏បានបំពាក់កាមេរ៉ា ៣៦០ដឺក្រេដើម្បីកត់ត្រាដំណើរផ្លូវ និងថត selfie ក៏បាន។ និយាយរួមប្រព័ន្ធ Infotainment នឹងប្រែក្លាយរថយន្តរបស់អ្នកឱ្យមានលក្ខណៈតភ្ជាប់សំបូរបែប ដើម្បីផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ថ្មីសម្រាប់អ្នកជិះ៕
X
5s