Samsung ​ចេញ​អង្គ​ផ្ទុក​ទិន្នន័យ SSD ​ម៉ូដែល 850 Evo ​ទំហំ​ធំ​រហូត​ដល់ 4TB តែ​តម្លៃ​ស្មើ​ Laptop មួយ​គ្រឿង​!​



ក្រុមហ៊ុន Samsung ថ្មីៗនេះ បានចេញលក់អង្គផ្ទុកទិន្នន័យប្រភេទ SSD ម៉ូដែល 850 Evo ដែលជាអង្គចងចាំស៊េរីខ្ពស់មានទំហំធំរហូតដល់ 4TB ហើយជា SSD មានទម្ងន់ស្រាលជាងគេក្នុងចំណោម SSD នាពេលបច្ចុប្បន្ន។ អង្គផ្ទុកទិន្នន័យ 850 Evo SSD ទំហំ 4TB នេះ ប្រើប្រាស់ស្រទាប់ 48-layer 256Gbit V-NAND ថ្មីរបស់ក្រុមហ៊ុនផ្ទាល់ ដែលធ្វើឲ្យដំណើរការផ្ទុកមានភាពរលូន និងត្រឹមត្រូវ។

Untitled-11

  ក្រុមហ៊ុន Samsung បានអះអាងថា អង្គផ្ទុកទិន្នន័យ 850 Evo 4TB នេះមានល្បឿនអាន (Read) ទិន្នន័យ540MB/s ហើយសរសេរ (write) ក្នុងល្បឿន 520MB/s និងអាចអានដល់ 98000 random read និង 90000 random write IOPS។

Samsung-850-EVO-4TB-SSD

  850 Evo ត្រូវបានបែងចែកទំហំផ្ទុកទិន្នន័យ ៤ជម្រើសគឺ 500GB, 1TB, 2TB និង 4TB។ លើសពីនេះ អង្គផ្ទុកទិន្នន័យថ្មីនេះ បានភ្ជាប់មកជាមួយប្រព័ន្ធខ្ចប់ទិន្នន័យសុវត្ថិភាព data encryption តាម TCG Opal និង eDrive របស់ Microsoft ហើយនិង TurboWrite ដែលមានល្បឿនលឿនដោយប្រើ SLC cache និង extra overprovisioning សម្រាប់ប្រតិបត្តិការខាងក្នុង ដំណើរការយ៉ាងមានគុណភាព។ អង្គផ្ទុកទិន្នន័យ 4TB Samusng 850 Evo SSD នឹងមានលក់លើទីផ្សារក្នុងតម្លៃ ១៤៩៩ដុល្លារអាមេរិក ជាមួយការធានាពីក្រុមហ៊ុនរយៈពេល ៥ឆ្នំា ហើយអត្រាធន់ផ្ទុកទិន្នន័យបានរហូតដល់ 300TB។ ចំណែក 2TB 850 Evo លក់តម្លៃ ៦៧៥ដុល្លារនៅលើគេហទំព័រ Amazon។ កម្រាស់របស់ 4TB Evo 850 គឺត្រឹមតែ ៧មិល្លីម៉ែត្រ និងមានទំហំ ២,៥អ៊ីញ៕  
X
5s