គន្លឹះបិទមិនឱ្យ iPhone លោតសារជូនដំណឹង (Notification) លើអេក្រង់ ដើម្បីជៀសវាងអ្នកដទៃលួចមើលការសម្ងាត់របស់អ្នក
ជាការពិត មុខងារ Notification បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើស្មាតហ្វូនមិនថាតែ iPhone នោះទេ ចំណែកស្មាតហ្វូន Android និងប្រព័ន្ធប្រតិបត្តិការដទៃក៏ដូចគ្នា ដើម្បីអាចតាមទាន់នូវដំណឹងថ្មីៗចុងក្រោយបង្អស់ និងងាយស្រួលឆ្លើយតបបានរហ័ស ព្រោះអាចក្រើនរំលឹកអ្នកទោះបីស្មាតហ្វូនត្រូវបានចាក់សោអេក្រង់ក៏ដោយ។ យ៉ាងណាទន្ទឹមលក្ខណៈសម្បត្តិ ក៏មានគុណវិបត្តិផងដែរ ព្រោះសារមួយចំនួនដែលផ្ញើចូលមកអាចជាសារសំខាន់ និងសម្ងាត់ ដែលអ្នកមិនចង់ឱ្យអ្នកដទៃមើលឃើញ។ ដូច្នេះ អ្នកអាចបិទមុខងារសារជូនដំណឹង Notification នេះបាន តាមជំហានខាងក្រោម៖