Samsung កំណត់​កាលបរិច្ឆេទ​សម្ពោធ Galaxy Note 7 គឺ​នៅ​ថ្ងៃ​ទី២ ខែ​សីហា​ក្រោយ​នេះ!​



ក្រុមហ៊ុន Samsung ទើបតែបានផ្ញើចេញនូវលិខិតអញ្ជើញដល់សាធារណជន ពិសេសអ្នកសារព័ត៌មាន ដើម្បីចូលរួមព្រឹត្តិការណ៍ Unpacked ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី២ ខែសីហាខាងមុខ ដែលគេមនុស្សគ្រប់គ្នារំពឹងថា នឹងជាថ្ងៃវែកមុខ Galaxy Note 7 ផ្លូវការ។ Galaxy Note ជំនាន់ទី៦ ដែលប្រើឈ្មោះ “7” នេះ នឹងមានអេក្រង់ទំហំ ៥,៧អ៊ីញ QHD Super AMOLED ហើយមាន RAM ដល់ទៅ 6GB។ Untitled-16   តាមសេចក្ដីរាយការណ៍កន្លងមកបានលើកឡើងពាក់ព័ន្ធមូលហេតុដែលនាំឱ្យ Samsung ដាក់ឈ្មោះរំលង Note 6 ពោលគឺប្រើឈ្មោះ Note 7 ថា គឺដោយសារក្រុមហ៊ុនចង់ផលិតផលនិងដាក់ឈ្មោះ Galaxy Note ជំនាន់ថ្មីដែលពោរពេញដោយលក្ខណៈ សម្បត្តិខ្ពស់របស់ខ្លួន ដើម្បីឱ្យសមស្របទៅនឹងឈ្មោះរបស់កំពូលស្មាតហ្វូននាំមុខនាពេលបច្ចុប្បន្ន ដែលមិនត្រឹមតែ Galaxy S7 របស់ខ្លួននោះទេ ចំណែក iPhone 7 ក៏ជិះឃើញពន្លឺថ្ងៃដូចគ្នា។ ប្រសិនក្រុមហ៊ុនប្រើឈ្មោះ Note 6 អាចឱ្យសាធារណជនខ្លះមានការយល់ច្រឡំទៅលើបច្ចេកវិទ្យាដើរក្រោយរបស់ Samsung ក៏ថាបាន។ Galaxy Note 7 នឹងត្រូវក្រុមហ៊ុនសម្ពោធផ្លូវការនៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី២ ខែសីហាក្រោយនេះ ដែលគេរំពឹងថា នឹងអមមកដោយលក្ខណៈសម្បត្តិខ្ពស់ៗដូចជា បំពាក់ឈីប Snapdragon 821 ល្បឿន 2.3GHz, RAM 6GB, មេម៉ូរីម៉ាស៊ីន៣ជម្រើសគឺ 64GB/128GB/256GB, រន្ធ USB Type-C, ដំណើរការដោយ Android 6.0.1, កម្រិតថ្ម 4000mAh, មានប៊ិច S-Pen ជំនាន់ថ្មី និងមានមុខងារបង់ប្រាក់តាមទូរស័ព្ទដៃ Samsung Pay ផងដែរ៕
X
5s