មុខងារអាថ៌កំបាំងលើ iPhone ទាំង២ នេះ នឹងផ្លាស់ប្ដូររបៀបទទួលសារជូនដំណឹង ឬការខលចូលរបស់អ្នក (Video)
ជាការពិត iPhone គឺជាទូរស័ព្ទទំនើបត្រូវបានបញ្ចូលមុខងារពិសេសៗផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ។ យ៉ាងណា ភាពទំនើបរបស់វា ប្រហែលអ្នកប្រើខ្លះមិនទាន់ចំណាយពេលស្វែងយល់អស់នៅឡើយ។ ដូច្នេះទំព័រនេះ យើងសូមបង្ហាញមុខងារសម្ងាត់២ នៅលើ iPhone ដើម្បីបន្ថែមបទពិសោធន៍ថ្មីដល់អ្នកប្រើ៖
https://youtu.be/HAxG6CHJYNI
១) អាចកំណត់ទម្រង់ញ័រនៅលើ iPhone ដើម្បីងាយស្រួលដឹងថា នរណាកំពូលខលមក ឬផ្ញើសារ SMS មកកាន់អ្នក ដោយមិនចាំបាច់ដកទូរស័ព្ទចេញពីហោប៉ៅក៏ដឹង។
ទូរស័ព្ទ iPhone ត្រូវបានបំពាក់បន្ទីឈីបលំញ័រមានលក្ខណៈ ពិសេស អាចឱ្យគេប្រើមុខងារសូហ្វ៊ែរធ្វើការកំណត់ទម្រង់ ឬប្រភេទញ័របាន។ លក្ខណៈ នេះនឹងផ្ដល់ភាពងាយស្រួលដល់លោកអ្នក ពេលកំពុងរវល់ ជាប់ដៃ ហើយមានគេខល ឬផ្ញើសារចូល ខណៈ នោះនឹងអាចដឹងបានថា គេនោះជានរណា ដោយមិនចាំបាច់ចាប់កាន់ទូរស័ព្ទមកមើលផ្ទាល់ឡើយ ពោលគឺគ្រាន់តែសម្គាល់ទម្រង់ញ័ររបស់ទូរស័ព្ទក្នុងហោប៉ៅជាការស្រេច។
ទម្រង់ញ័រមានខុសៗគ្នា ក្នុងនោះមានដូចជាទម្រង់បេះដូងលោតជាដើម ឬទម្រង់ញ័រជាស៊េរី។ ដើម្បីកំណត់ទម្រង់ញ័រត្រូវ៖
-ចូលទៅ Settings → Sounds → Ringtone បន្ទាប់មកចុចលើឃ្លា Create New Vibration ដើម្បីបង្កើតទម្រង់ញ័រដែលអ្នកចង់បាន។
-បន្ទាប់មកដាក់ឈ្មោះប្រភេទញ័រថ្មីនោះ រួចហើយបង្កើតដោយប្រើម្រាមដៃ touch ទៅលើអេក្រង់រហូតត្រូវតាមលក្ខខណ្ឌ។ អ្នកក៏អាចកំណត់ញ័រទៅលើឈ្មោះនៅលើបញ្ជី Contacts បានផងដែរ ដើម្បីចំណាំមនុស្សដែលខលចូល។ សូមអនុវត្តដូចតទៅ៖
-ចូលទៅ Contacts ហើយជ្រើសរើសឈ្មោះ Contact ណាមួយដែលចង់កំណត់។
-បន្ទាប់មកចុចលើ Vibration រួចហើយជ្រើសរើសទម្រង់ញ័រដែលមានឈ្មោះផ្សេងៗ ឬទម្រង់ញ័របង្កើតថ្មីដែលស្ថិតនៅពីក្រោមផ្នែក Custom ក៏បាន។
២) ការកំណត់ប្រើភ្លើង Flash ជាសញ្ញាដើម្បីប្រាប់អ្នកប្រើឱ្យដឹងថា មានសារផ្ញើចូល ឬសារជូនដំណឹងផ្សេងៗ
-ប្រសិនអ្នកជាមនុស្សឧស្សាហ៍ភ្លេច បើកមើលសារ ឬមានការពិបាកក្នុងការទទួលទូរស័ព្ទដោយសារសំឡេងរោទ៍ឮមិនដល់ត្រចៀក ឬពេលខ្លះច្រឡំដាក់ស្ងាត់សំឡេង ឬពេលខ្លះស្ថិតនៅទីប្រជុំជននោះ អ្នកអាចបើកមុខងារភ្លើង Flash របស់ iPhone ដើម្បីងាយស្រួលចំណាំបាន។ តោះអនុវត្ត៖
-ចូលទៅ Settings → General → Accessibility
-បន្ទាប់មកបើកមុខងារត្រង់ “LED FLASH FOR ALERTS” ជាការស្រេច៕
ដោយ៖ រឺទ្ធិរាជ
ប្រភព៖ techinsider