Nokia ​និង Samsung ​បន្ត​កិច្ចព្រមព្រៀង​​​ផ្ដល់​អាជ្ញាប័ណ្ណ​ប៉ាតង់​ប្រើ​រួម​គ្នា​ដែល​មាន​តម្លៃ​សរុប​ជាង ១ពាន់​លាន​ដុល្លារ​



កាលពីខែកុម្ភៈ ឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Nokia និង Samsung បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់អាជ្ញាប័ណ្ណប៉ាតង់បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានប៉ះទង្គិចលើជម្លោះប៉ាតង់ជាច្រើនកន្លងមក។ ហើយនៅពេលនេះ ក្រុមហ៊ុន Nokia បានប្រកាសថា ក្រុមហ៊ុនទាំងពីរ (Nokia និង Samsung) បានពង្រីកកិច្ចព្រមព្រៀងរបស់ពួកគេដើម្បីប្រើប្រាស់ប៉ាតង់រួមគ្នាបានកាន់តែច្រើន។

Untitled-7

  កិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប៉ាតង់រួមគ្នារវាង Nokia និង Samsung គឺបានធ្វើឡើងដំបូងតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។ ចំណែកការប្រកាសកិច្ចព្រមព្រៀងថ្ងៃនេះ គឺដើម្បីឱ្យភាគីទាំងសងខាងមានសិទ្ធិក្នុងការប្រើប្រាស់ប៉ាតង់បច្ចេកវិទ្យាទៅវិញទៅមករបស់ដៃគូបានទូលំទូលាយជាងមុន ស្របពេល Nokia បានក្ដាប់ប៉ាតង់បច្ចេកវិទ្យាយ៉ាងច្រើននៅលើពិភពលោក។ ក្រុមហ៊ុន Nokia បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងបង្កើនការលក់ប៉ាតង់របស់ពួកគេក្នុងទំហំទឹកប្រាក់ប្រមាណ ៩៥០លានអឺរ៉ូ ឬប្រហែល ១,០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ៕
X
5s