មានតម្រុយថា Galaxy Note 7 ពិតជាបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក Iris Scanner មែន!
Galaxy Note 7 បានក្លាយជាប្រធានបទក្ដៅមួយខណៈ ដែល Samsung បានត្រៀមខ្លួនសម្ពោធនៅដើមខែសីហាខាងមុខ។ ចំណុចលេចធ្លោប្លែកពីគេមួយនៅលើ Note 7 គឺត្រូវគេអះអាងថា នឹងបំពាក់មកជាមួយបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកIris Scanner។ Iris Scanner នឹងរឹតតែផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការប្រើទូរស័ព្ទ ជាក់ស្ដែងគេនឹងអាចប្រើវាសម្រាប់បើកសោស្មាតហ្វូនបាន។ បើផ្អែកតាមរូប screenshort ដែលទើបបែកធ្លាយចេញពីគេហទំព័រ weibo ខាងលើ គេសង្កេតឃើញ មានរូបរង្វង់ធំៗមួយគូនៅលើអេក្រង់អមជាមួយឃ្លា “Use Iris or draw pattern”។