Razer ​ចេញ​ស្រោម Keyboard ​ភ្លើង​ថ្មី​ទំនើប​សម្រាប់​ប្រើ​ជាមួយ iPad Pro អេក្រង់​១២,៩អ៊ីញ​តម្លៃ $170​



ក្រុមហ៊ុនអាមេរិកឯកទេសផលិតទាំងកុំព្យូទ័រហ្គេម និងឧបករណ៍បន្សំ (accessories) គុណភាពខ្ពស់ត្រូវចិត្តអ្នកលេងហ្គេមនោះ ថ្មីៗនេះបានប្រកាសចេញស្រោម iPad Pro ស៊េរីថ្មីមានលក្ខណៈពិសេសជា Keyboard ថែមទៀត។ ក្ដារចុចថ្មីសម្រាប់ iPad Pro នេះមានឈ្មោះ Mechanical Keyboard។

2016-07-14-image-6

  Keyboard របស់ Razer នឹងផ្ដល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ថេប្លេតរបស់ Apple ដោយវាមិនត្រឹមតែជួយការពារស្នាមឆ្កូតប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ដោយក្ដារចុចអក្សរងាយស្រួលអ្នកប្រើសរសេរអក្សរបានរហ័សថែមទៀត។

2016-07-14-image-7

  ក្ដារចុចថ្មីផលិតដោយក្រុមហ៊ុន Razer នេះគឺសម្រាប់ប្រើជាមួយ iPad Pro អេក្រង់ ១២,៩អ៊ីញ ដែលមានមានកម្រាស់ប្រហែលទៅនឹង iPad។ កាន់តែពិសេស Keyboard នេះមានភ្លើង backlit ងាយស្រួលប្រើប្រាស់នៅទីងងឹតបាន។ វាអាចភ្ជាប់ប្រើជាមួយ iPad Pro បានតាម Bluetooth ហើយស្រោមនេះផលិតពីលោហធាតុរឹងមាំ។ Mechanical Keyboard របស់ Razer មានតម្លៃដូចទៅនឹង Smart Keyboard របស់ Apple ដែរ គឺតម្លៃ ១៧០ដុល្លារអាមេរិក ដែលពេលនេះមានលក់នៅតាមបណ្ដាហាងលក់រាយ និងនៅតាមហាងចែកចាយ Razer Zone ផងដែរ៕
X
5s