​​របៀប​លាក់​រូបថត​ (Photo) នៅ​លើ​ទូរស័ព្ទ iPhone ​ដើម្បី​កុំ​ឱ្យ​អ្នក​ដទៃ​​​លួច​មើលបាន (Video)​



មនុស្សរាល់គ្នាដែលប្រើទូរស័ព្ទ iPhone ប្រាកដជាមានពេលខ្លះ ថតរូបកម្សាន្តលេង ហើយខ្លះគឺចូលចិត្តថតរូប selfie ស្អាតៗបានឃ្យូតៗ (Cute) តែម្ដង ដើម្បីបង្ហាញពីសម្រស់របស់ខ្លួន។ យ៉ាងណា មិនប្រាកដថា អ្នកគ្មានការសម្ងាត់រូបថតនោះឡើយ ដូច្នេះទំព័រនេះ យើងសូមលើកយកពីគន្លឹះងាយៗក្នុងការលាក់រូបថតនៅលើទូរស័ព្ទ iPhone ដូចខាងក្រោម៖ https://youtu.be/U998qfyEQAk +វិធីសាស្ត្រទី១ គឺប្រើមុខងារលាក់ (Hide) នៅលើ iPhone ស្រាប់ -ដំបូងចូលទៅអាល់ប៊ុមរូបថតក្នុងទូរស័ព្ទ iPhone គឺនៅត្រង់ប្លុក Collections។ រួចហើយស្វែងរករូបថតណាដែលអ្នកចង់លាក់ និងបើកមើលឱ្យធំ។ -ចុចឱ្យជាប់លើរូបថតនោះ ដើម្បីបង្ហាញជម្រើសលាក់ (Hide)។ បន្ទាប់មកចុចលើពាក្យ Hide Photo។ ចំណាំថា ក្រៅពីពាក្យ Hide ក៏មានពាក្យ Copy នៅទន្ទឹមគ្នាដែរ។ -នៅពេលនេះ រូបថតនោះត្រូវបានលក់ របាត់ចេញពីបណ្ដុំរូបថត (Main Collections) ហើយ។ ប៉ុន្តែវានៅតែមាននៅក្នុងអាល់ប៊ុមមួយទៀតឈ្មោះថា “Hidden Album” ដែលអ្នកអាចយកវាមកវិញបាន។ +វិធីសាស្ត្រទី២ គឺប្រើកម្មវិធី (app) ជំនួយមានឈ្មោះថា “PHOTO VAULT” ដែលអាចទាញយកពី App Store -ដំបូងចូលទៅ App Store រួចហើយស្វែងរកកម្មវិធីឈ្មោះថា Private Photo Vault ដូចក្នុងវីដេអូខាងលើ។ -បន្ទាប់ពីទាញយកមកក្នុង iPhone រួច សូមបើកកម្មវិធីឡើង។ -នៅពេលដំបូងដែលបើក Photo Vault ឡើងវានឹងឱ្យអ្នកបង្កើតលេខសម្ងាត់ (Passcode)។ រួចហើយបញ្ចូល (Import) នូវរូបថតដែលចង់លាក់ ដោយចុចលើឃ្លា Photo Library ដើម្បីស្វែងរករូក និងជ្រើសរើស (select) រូប។ បន្ទាប់ពី Select លើរូបថតហើយ សូមចុចប៊ូតុង Done ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំ ហើយត្រូវរង់ចាំមួយស្របកដើម្បីឱ្យការនាំចូលរូបចប់សព្វគ្រប់។ -ក្រោយពីនាំចូល (import) ចប់សព្វគ្រប់ហើយ នោះនឹងមានផ្ទាំងសារសួរទៅកាន់អ្នកថា តើអ្នកចង់លុបរូបថតដែលបានលក់នោះចេញពីកម្មវិធី Photo app ដែរឬទេ? បញ្ជាក់៖ អ្នកអាចលុបចេញ ដោយមិនបាត់បង់រូបថតឡើយ ព្រោះវាត្រូវបានអ្នកនាំចូលទៅក្នុងកម្មវិធី Photo Vault។ ហើយអ្នកគួរតែបន្តលុបឱ្យដាច់ពីអាល់ប៊ុម Recently Delete ដើម្បីប្រាកដថា នឹងលែងមានអ្នកអាចមើលឃើញ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techinsider
X
5s