ហេតុអ្វីឆ្នេរសមុទ្រជាឱសថទិព្វ សម្រាប់អ្នកចង់លំហែកាយ?
តើអ្នកមានអារម្មណ៍អស្ចារ្យយ៉ាងណាខ្លះ ពេលបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរសមុទ្រ? តើអ្នកចង់ដឹងទេ ថា ហេតុអ្វី មនុស្សម្នាក់ៗ តែងជ្រើសរើសតំបន់ដែលមានទឹកសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ? នេះជាអ្វីដែលអ្នកគួរដឹង៖
១) ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់៖ មនុស្សជាច្រើនចូលចិត្តធ្វើដំណេរទៅតំបន់សមុទ្រ ដោយសារតែពួកគេចូលចិត្តស្ដាប់សូរសម្លេងនៃ ទឹករលក ព្រោះ ពួកគេនឹងទទួលបានអារម្មណ៍ដ៏ស្ងប់សុខ ខ្លាំងបំផុត នៅទីនោះ។ សំឡេង ទឹករលក អាចធ្វើ ឲ្យអ្នក មានអារម្មណ៍ស្រស់ថ្លា ហាក់ដូចជាបាត់បង់ អស់ ទុក្ខ កង្វល់ ហើយ វាអាចឲ្យអ្នកតាំងសមាធិ តែម្នាក់ ឯង បានទៀតផង។
២) អ្នកនឹងកាន់តែមានគំនិតច្នៃប្រឌិត៖ ពេលអ្នកបានស្ដាប់សំឡេង ទឹករលក ហើយនោះ អ្នកនឹងមានអារម្មណ៍ ធូរស្បើយ គ្មានភាពតានតឹង ហើយខួរក្បាល អ្នកនឹងទទេ ស្អាត គ្មានគិតពីបញ្ហាអ្វីទាំងអស់។ ដូចនេះអ្នកអាចប្រើប្រាស់ពេលនោះ គិត ឃើញពីអ្វីអស្ចារ្យៗ និងប្លែក ៗ ជាច្រើនទៀតសម្រាប់ជីវិតខ្លួនឯង។
៣) ធ្វើឲ្យអ្នកចង់ហាត់ប្រាណ៖ ទេសភាព ខ្យល់អាកាស និងទីកន្លែង នៃតំបន់មាត់សមុទ្រ នេះ នឹងធ្វើឲ្យអ្នកចង់ហាត់កីឡា កាន់តែខ្លាំង។ ដោយសារតែ អ្វីៗ គ្រប់យ៉ាងគឺអំណោយផល អ្នកនឹង ចង់ហែលទឹក រត់ ដើរ និងធ្វើអ្វីៗ ផ្សេងទៀត ដើម្បីឲ្យសុខភាពអ្នកកាន់តែល្អ ប្រសើរជាងមុន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org