Lenovo ប្រកាសចេញស្មាតហ្វូនប្រើ Windows 10 ដំបូងរបស់ខ្លួនលក្ខណៈសម្បត្តិខ្ពស់ តែលាក់តម្លៃសិន
ទីបំផុតក្រុមហ៊ុន Lenovo បានសម្រេចតាមផែនការ ផលិតចេញស្មាតហ្វូនដើរដោយប្រព័ន្ធសូហ្វ៊ែរ Windows មែនហើយ បន្ទាប់ពីបានបង្ហើបតាំងពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុនទូរស័ព្ទ និងផលិតទាំងកុំព្យូទ័រផងនេះ បានប្រកាសចេញស្មាតហ្វូនដំណើរការដោយ Windows 10 មានឈ្មោះថា Softbank 503LV អមជាមួយសមត្ថភាពខ្ពស់។ Softbank 503LV គឺជាស្មាតហ្វូនដំបូងរបស់ Lenovo ដែលគ្រងឯកសណ្ឋាន Windows Mobile របស់ Microsoft។