ក្រុមហ៊ុន Apple កំពុងផលិតកាស Bluetooth ឈ្មោះ “AirPods” ត្រៀមសម្ពោធដំណាលនឹង iPhone 7 ចេញនៅខែកញ្ញាខាងមុខ
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃនេះឱ្យដឹងថា ក្រុមហ៊ុន Apple នឹងផលិតចេញកាសប្រភេទ earbuds ដែលប្រើបច្ចេកវិទ្យាឥតខ្សែ Bluetooth មានឈ្មោះថា AirPods នៅពេលខាងមុខ។ កាស AirPods របស់ Apple នឹងត្រូវប្រកាសចេញដំណាលគ្នានឹង iPhone 7 និង iPhone 7 Plus។