ថ្ងៃ​នេះ Samsung ​ចាប់ផ្ដើម​ដាក់​លក់​កាស Bluetooth ​ទំនើប Gear IconX ​របស់​ខ្លួន​លើ​ទីផ្សារ​មួយ​ចំនួន​តម្លៃ $199.99​



កាសប៊្លូធូស Gear IconX បន្ទាប់ពី Samsung ប្រកាសចេញផ្លូវការកាលពីខែមិថុនាកន្លងទៅ ពេលនេះ ក្រុមហ៊ុនបានដាក់លក់នៅលើបណ្ដាទីផ្សារមួយចំនួនហើយ ដែលមានតម្លៃ ១៩៩,៩៩ដុល្លារអាមេរិក។ Gear IconX ពិតជាកាសឥតខ្សែ ១០០% ព្រោះសូម្បីតែក្បាលកាសទាំងសងខាង (ខាងឆ្វេង និងខាងស្ដាំ) គឺមិនជាប់គ្នា ដូចជាកាសភាគច្រើននៅលើទីផ្សារបច្ចុប្បន្ននោះទេ។ https://youtu.be/YhZnToYbp5o ក្រុមហ៊ុន Samsung បានបន្ថែមមុខងារ fitness tracker ទៅលើកាស earbuds នេះ ដែលអាចដំណើរការជាមួយកម្មវិធី S Health បាន។ វាថែមទាំងបង្កប់មុខងារត្រួតពិនិត្យចង្វាក់បេះដូងផងដែរ ក្រៅពីអាចតាមដានសារធាតុកាឡូរីដែលបានដុតបំផ្លាញ ចម្ងាយផ្លូវដែលបានដើរ ឬរត់ និងមុខងារផ្សេងៗទៀត។ វាក៏នឹងត្រូវបានច្របាច់បញ្ចូលអាចប្រើជាមួយខ្សែដៃ fitness លក្ខណៈ third party ផងដែរ។

ix

samsung-iconx-case-1465008521-ucNb-column-width-inline

samsung-gear-iconx-heart-rate-earbuds..

Untitled-5

05-samsung-gear-icon-x

  កាស Gear IconX គាំទ្រមុខងារ Bluetooth 4.1 អាចភ្ជាប់ទៅកាន់ស្មាតហ្វូនចាប់ពី Android 4.4 ឡើងទៅ។ ពេលនេះ វាមានលក់នៅតាមបណ្ដាទីផ្សារមួយចំនួនដូចជា អង់គ្លេស អាល្លឺម៉ង់ បារាំង រុស្សី កាណាដា អូស្ត្រាលី និងកូរ៉េ។ វាមានជម្រើសពណ៌ចំនួន៣ គឺពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវចាស់ ដែលមានតម្លៃ ១៩៩ដុល្លារអាមេរិក៕
X
5s