Huawei Mate 8 យក​ឈ្នះ​កំពូល​ស្មាតហ្វូន​កោង​របស់ Samsung Galaxy S7 Edge ​នៅ​ត្រង់​ល្បឿន​បើក​កម្មវិធី​ប្រណាំង​គ្នា​



ខណៈសាធារណជនកំពុងឱ្យតម្លៃស្មាតហ្វូន Samsung ដោយសារម៉ាក Samsung ត្រូវបានទទួលស្គាល់លើពិភពលោកចំណាត់ថ្នាក់លេខ១ ក្នុងការចែកចាយលក់ដាច់ជាងគេ និងមានលក្ខណៈ សម្បត្តិថ្មីៗអមជាមួយស្មាតហ្វូនស៊េរីថ្មីៗនោះ ចំណែកស្មាតហ្វូនកូនកាត់ថេប្លេតរបស់ Huawei វិញក៏មិនណយដែរ ជាកំពុងវាយលុកទីផ្សារយ៉ាងខ្លាំង។ Huawei ជាក្រុមហ៊ុនទូរស័ព្ទលេខ១ នៅទីផ្សារប្រទេសចិន និងលេខ៣ នៅលើទីផ្សារពិភពលោក។ https://youtu.be/bZuRKTM6alk https://youtu.be/cyohHyQl-kc

-------------------------------------------------------------------------------------------------------------------

https://youtu.be/YLvY-eGySLc https://youtu.be/bTx0n-IwCUE   Huawei នៅកម្ពុជាក៏កំពុងអន្ទងចិត្តយុវវ័យខ្លាំងសម្បើមណាស់ដែរជាមួយស្មាតហ្វូនស៊េរីថ្មី ទំនើប ហើយមានតម្លៃទទួលបាន។ សមិទ្ធផលសមត្ថភាពខ្ពស់របស់ក្រុមហ៊ុនទាំងពីរគឺ Samsung Galaxy S7 Edge និង Huawei Mate 8។ បើតាមការធ្វើតេស្តនូវល្បឿនដំណើរការកម្មវិធី (App) នៅលើស្មាតហ្វូនទាំងពីរដំណាលគ្នា គេសង្កេតឃើញថា Mate 8 មានដំណើរការលឿនជាង Galaxy S7 Edge។ មិនជឿមែនទេ តោះទស្សនាវីដេអូធ្វើតេស្តខាងក្រោមទាំងអស់គ្នា៖ https://youtu.be/zIZqfWltzUI   នៅក្នុងវីដេអូខាងលើគេបានធ្វើតេស្ត ចេញចូលកម្មវិធី (app) ដូចគ្នានៅលើស្មាតហ្វូនទាំងពីរ ដើម្បីមើលថា តើមួយណាមានល្បឿនលឿនជាងគេ។ ការធ្វើតេស្តគឺចាប់តាំងពីពេលបើកស្មាតហ្វូន រកមួយណាលឿនជាង ក្នុងនោះឃើញថា Galaxy S7 Edge បើកចេញមុខ។ បន្ទាប់មកគេបានបើកកម្មវិធីប្រណាំងគ្នាមានដូចជា៖ ហ្គេមចោរលួចឡាន, ហ្គេម Subway Surf, Instagram, Facebook, Twich, Temple Run និង youTube ជាដើម។ បណ្ដាកម្មវិធីទាំងនេះ ភាគច្រើនគឺ Huawei Mate 8 ជាអ្នកនាំមុខ ពោលគឺមានល្បឿនបើកចូលកម្មវិធីលឿនជាង Galaxy S7 Edge។ +លក្ខណៈសម្បត្តិសំខាន់នៅលើ Galaxy S7 Edge: -OS: Android v6.0 (Marshmallow) -Chipset: Qualcomm MSM8996 Snapdragon 820 / Exynos 8890 Octa -CPU: Dual-core 2.15GHz Kryo & dual-core 1.6GHz Kryo, Quad-Core 2.3Ghz Monogoose + quad-core 1.6GHz Cortex-A53 -GPU: Adreno 530, Mali-T880 MP12 -RAM: 4GB +ចំណែកលក្ខណៈសម្បត្តិសំខាន់នៅលើ Huawei Mate 8 រួមមាន៖ -OS: Android v6.0 (Marshmallow) -Chipset: HiSilicon Kirin 950 -CPU: Quad-core 2.3GHz Cortex-A72 + quad-core 1.8GHz Cortex A53 -GPU: Mali-T880 MP4 -RAM 3GB / 4GB ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាចំពោះលទ្ធផលធ្វើតេស្តក្នុងវីដេអូនេះ?
X
5s