ក្ដៅៗ ​iPhone បង្ហាញ​ខ្លួន​ក្នុង Video ​ជាង ២នាទី​ឃើញ​ច្បាស់​គ្រប់​ជ្រុង ប្រឡោះ​កាមេរ៉ា​ធំ​ជាង​មុន លែង​មាន​រន្ធ​កាស 3.5mm ​ហើយ​ខ្សែ​អង់តែន​-ស ប្ដូរ​ទីតាំង​



វីដេអូមួយដែលបានចែកចាយនៅលើបណ្ដាញសង្គមចិន Weibo ត្រូវគេអះអាងថា ជាទូរស័ព្ទ iPhone 7។ នៅក្នុងវីដេអូនេះ គេបានប្រៀបធៀបរចនាបថរវាង iPhone 7 និង iPhone 6s ឃើញថា ពិតជាមានប្រឡោះកាមេរ៉ាធំជាងមុន ដូចចចាមអារ៉ាមលើកឡើងកន្លងមកមែន។ យ៉ាងណា សម្រាប់រូបរាងឌីហ្សាញនៅលើទូរស័ព្ទដែលគេអះអាងថាជា iPhone 7 នេះ ហាក់មិនខុសប្លែកច្រើនទៅនឹង iPhone 6s ឡើយ គ្រាន់តែខ្សែអង់តែនពណ៌-ស ប្ដូរទីតាំងទៅផ្នែកខាងលើប៉ុណ្ណោះ។ https://youtu.be/D1tVz12xFto   វីដេអូនេះត្រូវបានថតនៅជុំវិញជ្រុងរបស់ iPhone 7 ហើយគេសង្កេតឃើញថា វាពិតជាគ្មានរន្ធកាសខ្នាត ៣,៥មិល្លីម៉ែត្រពិតដូចរបាយការណ៍មុនៗលើកឡើងមែន ចំណែករន្ធកាមេរ៉ា Lens ក៏ត្រូវបានពង្រីកឱ្យធំជាងមុន។ យ៉ាងណា គេមិនច្បាស់ថា តើកាមេរ៉ានៅលើ iPhone 7 នឹងមានទំហំប៉ុន្មានមេហ្គាភិចហ្សែលនៅឡើយ តែបើតាមចចាមអារ៉ាមថា នឹងមានទំហំ 12MP ដដែល គ្រាន់តែអភិវឌ្ឍឱ្យមានគុណភាពខ្ពស់ជាងជំនាន់មុន។

download (1)

download (2)

download (3)

download (4)

download (5)

download (6)

  យ៉ាងណា គេពុំឃើញ វត្តមាន iPhone 7 Plus ដែលរំពឹងថា នឹងមានកាមេរ៉ាក្រោយភ្លោះបង្ហាញខ្លួននៅក្នុងវីដេអូខាងលើទេ។ ហើយគេក៏ពុំបានបញ្ជាក់ថា តើវីដេអូបង្ហាញទូរស័ព្ទ អះអាងជា iPhone 7 នេះ ត្រូវបានថតដោយនរណានោះទេ។ ក្រុមហ៊ុន Apple នឹងសម្ពោធ iPhone 7 / iPhone 7 Plus នៅអំឡុងខែកញ្ញាខាងមុខនេះហើយ៕
X
5s