ធ្លាប់​ដឹង​អត់​ថា Samsung ធ្លាប់​ចេញ​ស្មាតហ្វូន​ភ្លោះ​នឹង iPhone 6s ពីរ​ម៉ូដែល​គឺ Galaxy C5 និង C7!​



សង្កេតឃើញបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូនទំនើបៗ។ ហើយក្នុងនោះ iPhone 6S របស់ Apple បានដុតកម្ដៅជាមួយបណ្ដាស្មាតហ្វូន របស់ក្រុមហ៊ុនទូរស័ព្ទមួយចំនួនដែលជ្រើសរើសប្រើ Android OSយ៉ាងខ្លាំង។ ជាក់ស្ដែង Samsung គឺជាដៃគូប្រជែងធំរបស់ Apple តែម្ដង។បើងាកមើលពីរចនាបថស្មាតហ្វូនស៊េរី Galaxy S វិញ ហាក់មានការប្រែប្រួលរូបរាងចាប់តាំងពី Galaxy S6 មក។ យ៉ាងណា ការផ្លាស់ប្ដូរឌីហ្សាញថ្មី ហាក់ដើរតាមក្រោយ Apple បន្តិចព្រោះនៅក្នុងឆ្នាំ២០១៥ ដែល Galaxy S6 បង្ហាញខ្លួន គឺក្រោយពេល Apple ប្រកាស iPhone 6 ទៅហើយ។

samsung-galaxy-c5-c7

https://youtu.be/26k8x1HVaqo   មតិសាធារណជនខ្លាំងថា Galaxy S6 មានរាងស្រដៀងនឹង iPhone 6។ ចំណែកក្នុងឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Samsung ក៏បានបន្តចេញស្មាតហ្វូនស៊េរីថ្មីៗមួយចំនួនដែលមានការរចនាបថថ្មីៗ ហើយកាលពីខែឧសភា ឆ្នាំ២០១៦ នេះ Samsung ថែមទាំងបានបញ្ចេញស្មាតហ្វូន ២ម៉ូដែលមានរូបរាងស្រដៀងគ្នានឹង iPhone 6s យ៉ាងខ្លាំងនោះគឺ Galaxy C5 និង Galxy C7។ តើស្មាតហ្វូនសែស្រឡាយ C ទាំងពីរដូចនឹង iPhone 6s របស់ Apple កម្រិតណា?

samsung-galaxy-c-colors

+លក្ខណៈសម្បត្តិ Galaxy C5 រួមមាន៖ -អេក្រង់ ៥,២អ៊ីញ កម្រិត 1080x1920px អមដោយដង់ស៊ីតេ 424ppi -Android OS, v6.0.1 (Marshmallow) -អង្គប្រតិបត្តិ Qualcomm Snapdragon 617 ប្រភេទ Quad-core ល្បឿន 1.5GHz Cortex-A53 -ក្រាហ្វិក Adreno 405 -RAM: 4GB -មេម៉ូរីម៉ាស៊ីនទំហំ 32GB/64GB -កាមេរ៉ាក្រោយ 16MP បូករួមភ្លើង Flash មួយគូ និងមានកាមេរ៉ាមុខ 8MP -មានមុខងារស្កេនក្រយៅដៃ fingerprint -ថ្មជាប់ម៉ាស៊ីនប្រភេទ Li-Ion កម្រិត 2600mAh -មាន ៤ពណ៌គឺ ទឹកប្រាក់ ប្រផេះ មាស និងមាសក្រហម (rose gold) https://youtu.be/3DbBx3EyiSw +ចំណែកលក្ខណៈសម្បត្តិនៅលើ Galaxy C7 វិញ៖ -អេក្រង់ ៥,៧អ៊ីញ កម្រិត 1080x1920px អមដោយដង់ស៊ីតេ 386ppi -Android OS, v6.0.1 (Marshmallow) -អង្គប្រតិបត្តិ Qualcomm Snapdragon 625 ប្រភេទ Quad-core ល្បឿន 2.0GHz Cortex-A53 -ក្រាហ្វិក Adreno 506 -RAM: 4GB -មេម៉ូរីម៉ាស៊ីនទំហំ 32GB/64GB -កាមេរ៉ាក្រោយ 16MP បូករួមភ្លើង Flash មួយគូ និងមានកាមេរ៉ាមុខ 8MP -មានមុខងារស្កេនក្រយៅដៃ fingerprint -ថ្មជាប់ម៉ាស៊ីនប្រភេទ Li-Ion កម្រិត 3300mAh -មាន ៤ពណ៌គឺ ទឹកប្រាក់ ប្រផេះ មាស និងមាសក្រហម (rose gold) ប្រិយមិត្តយល់ថា Galaxy C5 និង C7 ទាំងពីរខាងលើមានការឌីហ្សាញរូបរាងដូច iPhone 6s កម្រិតណាដែរ?
X
5s