រដ្ឋាភិបាលដកហូតយកប័ណ្ណកម្មសិទ្ធិ កាន់កាប់អចលនវត្ថុ តំបន់ព្រៃកោងកាងនៅ​ព្រះសីហនុ កំពត កែប និងខេត្តកោះកុង​



ខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជាមាន ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ជាតំបន់ព្រៃកោងបរិស្ថានចម្រុះ និងតំបន់ដីសើមនៅអាស៊ីអាគ្នេយ៍តាំងពីដើមមក។ យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា ព្រៃកោងកាងនៅថ្ងៃអនាគត ឫ Mangroves forthe Future (MFF) បានលើកឡើងថា “តំបន់ទាំងនេះមិនត្រឹមតែដើរតួសំខាន់សម្រាប់ ផ្គត់ផ្គង់តម្រូវការរបស់មនុស្ស ដែលមានត្រីជាអាហារផ្តល់ប្រូតេអ៊ីនសំខាន់ដល់ប្រជាជន កម្ពុជា ប៉ុន្តែក៏មានភាពចាំបាច់មួយសម្រាប់ការពារតំបន់ឆ្នេរ ទេសចរណ៍ និងប្រព័ន្ធជីវចម្រុះ ” ។ ដោយឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ថ្មីៗខុសៗគ្នា ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេច ក្តីប្រកាសមួយទៅស្ថាប័នពាក់ព័ន្ធស្តីពីយន្តការការពារតំបន់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរ នៅក្នុងប្រទេសកម្ពុជា។ តំបន់ទាំងនេះក៏ជាទិសដៅដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យនៅផងដែរ ពេលថ្មីៗ ហើយក៏ជាមជ្ឍមណ្ឌលទេសចរណ៍សម្រាប់ប្រទេសជាកម្ពុជា។ ជាក់ស្តែង ក្រុងព្រះ សីហនុ កំពុងមើលឃើញថាមានគម្រោងអភិវឌ្ឍន៍ចម្រុះផ្សេងៗគ្នា សម្រាប់វិនិយោគិនក្នុង ស្រុក និងអន្តរជាតិវិនិយោគប្រាក់នៅតាមតំបន់ឆ្នេរដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា។ សេចក្តីប្រកាសនេះផ្តោតសំខាន់លើពីរចំណុច រួមមាន៖ ១. និរាករណ៍ ឫដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ ២. ដកហូតលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរួបណីយកម្ម និងសំណង់ និងអាជ្ញា ធរដែនដីខេត្តទាំងបួន មានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ដែលមានការពាក់ ព័ន្ធដីព្រៃកោងកាង។

mangroves-4

លោក គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជានិយាយ ថា “ខ្ញុំគាំទ្រការផ្លាស់ប្តូរច្បាប់នេះ ១០០%”។ លោកបន្ថែមថារដ្ឋាភិបាលគួអនុវត្តន៍ច្បាប់នេះតាំងពីមុនមកម្លេះ ដោយសារតែនេះជាផល ប្រយោជន៍របស់ប្រទេសជាតិទាំងមូល។ លោកបានសង្កត់ធ្ងន់ថា “យើងមើលឃើញពីផលប្រយោជន៍យ៉ាងច្រើននៅពេលដែល សេដ្ឋកិច្ចទ្រង់ទ្រាយធំ(macro-economy)ចាប់ផ្តើមឡើង” ទោះជាយ៉ាងណា លោក ដែន សាកល ជានាយកប្រតិបត្តិនៃ Universal Real Estate នៅក្រុង ព្រះសីហនុបានលើកឡើងថា ការអនុវត្តន៍ច្បាប់នេះមិនល្អសម្រាប់កម្ពុជានោះទេ កម្ពុជានឹង បាត់បង់អ្នកវិនិយោគទុននៅពេលច្បាប់ដាក់ចេញជាផ្លូវការ។ ជាពិសេស សម្រាប់វិនិយោគិន អចលនទ្រព្យដែលសំឡឹងរកការវិនិយោគនៅតាមតំបន់ឆ្នេរ ទំនងជានឹងចូលកមក្នុងប្រទេស កម្ពុជាកាន់តែតិច។ ប៉ុន្តែលោក ហ៊ាង និយាយថាការផ្លាស់ប្តូរច្បាប់នេះគ្រាន់តែប៉ះពាល់ផលប្រយោជន៍តែលើ មនុស្សមួយ ក្រុមតូចប៉ណ្ណោះ ផ្ទុយទៅវិញមានផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចរយៈ ក្នុងពេលវែង ដែលជាផលចំណេញដល់អ្នកគ្រប់គ្នាក្នុងរយៈពេលវែងទៀតផង។ លោកលើកឡើងបន្ថែមថា ទោះជាយ៉ាងណាវិនិយោគិនបរទេសប្រហែលជាមានភាពភ័យ ក្លាចក្នុងការវិនិយោគនៅកម្ពុជា នៅពេលមានការផ្លាស់ប្តូរច្បាប់ឆាប់រហ័សបែបនេះ។ លោកបានផ្តល់យោបល់ថា រដ្ឋាភិបាលគួមានផែនការច្បាស់លាស់មុនពេលសម្រេចចិត្តផ្តល់ដី ទៅដល់អ្នកវិនិយោគទុនណាមួយ។ លោក Alex Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនវត្ថុ Key Real Estate និងជានា យកប្រឹក្សាយោបល់នៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាអនុប្រធានក្រុមហ៊ុនអចលនវត្ថុEurocham’s Real Estate & Construction Committee ក៏យល់ស្របដូចលោក គីម ហ៊ាង ដោយនិយាយថា នេះជាការផ្លាស់ប្តូរតូចមួយ។ តំបន់ព្រៃ កោងកាង និងតំបន់ដីសើមគាំទ្រយ៉ាងសំខាន់លើប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់ផលល្អដល់ បរិស្ថានទូទាំងខេត្ត។ ការការពារតំបន់ទាំងនេះគឺពិតជាមានសារៈសខាន់ណាស់៕ ផ្ដល់សិទ្ធិ៖ realestate.com.kh 
X
5s