Samsung ទើបបញ្ចូលមុខងារទូទាត់ថ្លៃទំនិញតាមទូរស័ព្ទដៃ "Samsung Pay" នៅលើនាឡិកា Gear S2 ឱ្យរឹតតែទំនើប
ឆ្លើយតបនឹងការសន្យាដាក់បញ្ចូលមុខងារបង់ប្រាក់តាមទូរស័ព្ទដៃរបស់ Samsung តាំងពីពេលប្រកាសចេញនាឡិកាឆ្លាតវៃ Gear S2 ក្នុងឆ្នាំ២០១៥ កន្លងទៅ ពេលនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សនេះ បានធ្វើតាមការសន្យាហើយ។ ក្រុមហ៊ុន Samsung បានបញ្ចូលមុខងារ Samsung Pay ទៅលើ Smartwatch ម៉ូដែល Gear S2 ប៉ុន្តែវាស្ថិតនៅជំនាន់សាកល្បង (beta) នៅឡើយ។