ខេត្តកំពង់ស្ពឺប្រហែលជាទីតាំងល្អសម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
សាលារាជធានីភ្នំពេញ និងអ្នកដឹងនាំនៃព្រលានយន្តហោះកម្ពុជា កំពុងធ្វើគម្រោងសាងសង់ព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញថ្មី។ គម្រោងព្រលានយន្តហោះថ្មីគឺត្រូវរំពឹងថានឹងបញ្ចប់នៅចន្លោះឆ្នាំ ២០២៥ -២០៣០។
ខណៈពេលមានចំនួនអ្នកដំណើរតាមជើងយន្តហោះចេញ និងចូលទីក្រុងភ្នំពេញ បានកើនឡើងយ៉ាង ខ្លាំងក្លាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ អជ្ញាធរព្រលានយន្តហោះបានស្នើទៅសាលាក្រុងភ្នំពេញឲ្យ ពិចារណាលើគម្រោងសាងសង់ព្រលានយន្ត ហោះលើទំហំដី១,៥០០ ហិចតា។
ខណៈមានការខិតខំប្រឹងប្រែងធ្វើការពង្រីកបន្ថែមលើព្រលានយន្តហោះបច្ចុប្បន្ននៅពោចិ៍ចិន តុង ភ្នំពេញ ដើម្បីដោះស្រាយ លើតម្រូវការកាន់តែច្រើនឡើងនៅក្នុងឆ្នាំបន្ទាប់ ដែលមានន័យថាជាការជម្រុញពង្រីកដែនទំហំព្រលានយន្តហោះឲ្យកាន់ តែធំជាងមុន។ ការអនុវត្តន៍គម្រោងនេះនឹងធ្វើឲ្យប៉ះពាល់លំនៅដ្ឋានរបស់ពលរដ្ឋកំពុងរស់នៅតាមបណ្តោយរបងព្រលាន យន្តហោះពេលបច្ចុប្បន្ននេះផងដែរ។
ដោយមានបញ្ហាទាំងនេះ ទើបទីតាំងថ្មីសម្រាប់ព្រលានយន្តហោះអន្តរជាតិថ្មីគឺកំពុងស្ថិតក្នុងការពិចារណា។
នៅក្នុងការពិភាក្សាថ្មីៗរវាងអជ្ញាធរព្រលានយន្តហោះកម្ពុជា និងសាលាក្រុងភ្នំពេញកំណត់យកទីតាំងចំនួន៤មកពិចារណា សម្រាប់ជាគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។
ទីតាំងទាំងនេះរួមមានព្រលានយន្តហោះចាស់ ទីតាំងខេត្តកំពង់ឆ្នាំង សំណើទីពីរនៅរាជធានីចាស់នៃកម្ពុជាគឺឧត្តុង និងទីបី នៅខេត្តកណ្តាល ត្រង់ចំណុចជួបគ្នារវាងទន្លេសាប និងទន្លេមេគង្គ និងទីតាំងទីបួននៅភាពខាងកើតទីក្រុងភ្នំពេញតាម បណ្តោយផ្លូវជាតិលេខមួយ។
លទ្ធផលនៃការពិភាក្សាឯកឧត្តម ឃួង ស្រេង អភិបាលរងសាលាក្រុងភ្នំពេញ បានទទួលយកសំណើនៃអជ្ញាធរព្រលាន យន្តហោះប៉ុន្តែ លោកបានស្នើឲ្យក្រុមហ៊ុនពិចារណាលើគម្រោងព្រលានយន្ត ហោះថ្មី ដែលមានចំងាយ ១០០ គ.ម ពីទីក្រុង ភ្នំពេញ ដើម្បីកាត់បន្ថយពេលវេលាសម្រាប់អ្នកដំណើរ និងការកក់ស្ទះចរាចរណ៍នៅក្នុងទីក្រុង។
ឯកឧត្តមស្នើឲ្យអ្នកតំណាងក្រុមហ៊ុនសិក្សាពីលទ្ធភាពនៃសំណង់នៃព្រលានយន្តហោះថ្មីនៅប៉ែកខាងលិចទីក្រុងភ្នំពេញ នៅក្នុងខេត្តកំពង់ស្ពឺ ដោយសារនៅប៉ែកខាងលិចទីក្រុងភ្នំពេញខេត្តកំពង់ស្ពឺ ដីមានតម្លៃទាប និងមានផលប៉ះពាល់តិចតួច លើពលរដ្ឋរស់នៅក្នុងតំបន់នោះ។
លោក ស៊ុយ ឆៃលាង ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Vichakvong Realty Group គិតថាកំពង់ស្ពឺជាទីតាំងដែលបំផុត ព្រោះថាទីតាំងនេះផ្តល់គុណសម្បតិ្តយ៉ាងច្រើន។ ចំនួនប្រជាជននៅខេត្តកំពង់ស្ពឺមិនទាន់ច្រើនកុះករ មានបរិស្ថានស្អាតហេដ្ឋារចនាម្ព័ន្ធល្អ និងមិនឆ្ងាយពីទីក្រុងភ្នំពេញ។ ជាពិសេសខេត្តកំពង់ស្ពឺមានតម្លៃទាបនៅក្នុងពេលបច្ចុប្បន្ន។
លោក ឆាង សិកា ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន Town City Real Estate Co. Ltd., ក៏យល់ស្របជាមួយរដ្ឋាភិបាល និងលោកលាងផងដែរ។ លោកបាននិយាយថាខេត្តកំពង់ស្ពឺគឺជាទីតាំងល្អ ព្រោះក្នុងពេលបច្ចុប្បន្នមានការកកស្ទះចរាចរណ៍តិចតួចក្នុងពេលធ្វើដំណើរទៅមកពីទីក្រុងភ្នំពេញ។ ទីតាំងនេះនៅជិតទីក្រុងភ្នំពេញអំណោយផលសម្រាប់ការអភិវឌ្ឍន៍នៅតាមផ្លូវសំខាន់ដែលភ្ផាប់ទៅព្រលានយន្ត ហោះថ្មី។
ប៉ុន្តែ លោក ងួន ឆាយលាងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនវត្ថុ Ratanaka Realty មានទស្សនៈផ្ទុយពីការជ្រើសរើសទីតាំងព្រលានយន្តហោះថ្មី។ លោកឆាយលាងនិយាយថាទីតាំងល្អបំផុតសម្រាប់អភិវឌ្ឍន៍គម្រោងថ្មីគឺនៅតាមផ្លូវជាតិលេខ១។ មានមូលហេតុអ្វី? ដោយសារផ្លូវជាតិលេខ១មានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ប្រសិនបើយើងមើលលើព្រលានយន្តហោះអន្តរជាតិនៅបរទេស ពួកគេតែងតែសាងសង់នៅជិតប្រភពទឹក ជិតទន្លេ សមុទ្រ និងនៅជិតប្រភពទឹកផ្សេងទៀត ករណីមានការចុះចតជាបន្ទាន់ណាមួយ។ លោកបន្ថែមថាប្រសិនយើងជ្រើសរើសទីតាំងកំពង់ស្ពឺគឺមានលក្ខណៈឆ្ងាយបន្តិចពីទីក្រុង ហើយម្យ៉ាងទៀងតំបន់នេះមានរោងចក្រច្រើនរួចទៅហើយ ដែលធ្វើចរាចរណ៍មានភាពលំបាកបន្តិច។
“ប៉ុន្តែផ្លូវជាតិលេខ១ ផ្ទុយទៅវិញមានហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងភ្ញៀវទេសចរណ៍ធ្វើដំណើរ”។
សមាគមន៍ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ(IATA) មានមូលដ្ឋាននៅប្រទេសកាណាដាបានផ្តល់ការគាំទ្រពេញទំហឹង សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងទីក្រុង។
អាជ្ញាធរក្រុងភ្នំពេញបាននិយាយថា ព្រលានយន្តហោះថ្មីគួរជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នងទីក្រុង។ ក្នុងពេល ទន្ទឹមគ្នានេះការសហការជាមួយសាលាក្រុង និងក្រុមហ៊ុនព្រលានយន្តហោះនឹងសាងសង់ផ្លូវធំ និងផ្លូវធំល្បឿនលឿន ឫ បណ្តាញផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មី ទៅកណ្តាលក្រុងភ្នំពេញ។
ជាមួយគ្នាផងដែរ ទាំងអស់គ្នាបានលើកឡើងថាការផ្លាស់ប្តូរទៅទីតាំងថ្មីក្រៅទីក្រុង នឹងកាត់បន្ថយ ផលប៉ះពាល់ដោយ សំឡេងយន្តហោះ ផលប៉ះពាល់នៃបរិស្ថាននៅក្នុងទីក្រុង និងកាត់បន្ថយ រាល់គ្រោះថ្នាក់ដោយចៃដន្យនៅក្នុងទីក្រុងទៅ ថ្ងៃអនាគត។
ចំណាយថ្លៃសាងសង់ និងកាលបរិច្ឆេទគម្រោងមិនទាន់បានបញ្ជាក់នៅឡើយ។ ការប្រឹក្សាយោបល់ សំណូមពរ និងដំបូន្មាន បានបញ្ជូនទៅកាន់ស្ថាប័នរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និងសម្រេចទៅជំហានបន្ទាប់។
នៅពេលគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីសម្រេចជាស្ថាពរ នោះនឹងជួយសម្រួលដល់ការធ្វើដំណើរទាំងជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិ។
ក្នុងពេលជាមួយគ្នាព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅពោធិ៍ចិនតុន នឹងក្លាយជាព្រលានសម្រាប់ជើងហោះហើរក្នុងស្រុកសុទ្ធសាតបន្ទាប់ពីគម្រោងចម្រុះអន្តរជាតិថ្មីបើកដំណើរការ។
ផ្ដល់សិទ្ធិ៖ realestate.com.kh