Future Bus រថយន្តក្រុងស្វ័យប្រវត្តិរបស់ Mercedes ទើបត្រូវធ្វើតេស្តចម្ងាយផ្លូវ ២០គីឡូម៉ែត្រដោយប្រសិទ្ធភាពខ្ពស់ (Video)
ក្រុមហ៊ុន Merces-Benz ថ្មីៗនេះ បានដាក់ឱ្យដំណើរការសាកល្បងនូវរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិនៅលើដងផ្លូវស្ថិតក្នុងទីក្រុង Amsterdam នៃប្រទេសហុឡង់ដ៍។ នេះជាការធ្វើតេស្តរយៈចម្ងាយ ១២ម៉ាយល៍ ឬប្រហែល ១៩,៣គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវរវាងចំណតយន្តហោះ Schipol មកក្បែរក្រុង Haarlerm នៃខេត្ត North Holland ប្រទេសអាល្លឺម៉ង់។
https://youtu.be/oBjFT9WAQxU
Future Bus នេះ ស្ថិតក្រោមគម្រោង CityPilot ដែលត្រូវបានបំពាក់ប្រព័ន្ធ Highway Pilot របស់ក្រុមហ៊ុន Daimler ដែលជួយសម្រួលដល់អ្នកបើកបរក្នុងចម្ងាយផ្លូវវែងឆ្ងាយ។ រថយន្តអនាគតនេះ ត្រូវបានបំពាក់ប្រព័ន្ធ GPS, រ៉ាដា និងកាមេរ៉ាចំនួន១២ ដើម្បីកំណត់អត្តសញ្ញាណអ្នកថ្មើរជើង ឧបសគ្គ និងភ្លើងស្តុប។