Galaxy Note 7 មាន​អ្វី​ថ្មី​​នៅ​ក្នុង​រូប​ទើប​​បែកធ្លាយ​​ប៉ុន្មាន​​សន្លឹកចុងក្រោយ​​នេះ?​



ទើបតែម្សិលមិញនេះ រូបថត Galaxy Note 7 ជាច្រើនសន្លឹកត្រូវបានគេទម្លាយចេញទៀតហើយ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវរូបរាងរបស់កំពូលស្មាតហ្វូនកូនកាត់ថេប្លេតរបស់ Samsung ជំនាន់ទី៦ នេះ។ រូបថតទាំងនេះ គឺជាគំរូបឋម (prototype) នៃ Galaxy Note 7 តែអាចពុំមែនជាផលិតផលពិតសម្រេចចុងក្រោយ ដែល Samsung ត្រៀមសម្ពោធផ្លូវការនៅដើមខែសីហានៅឡើយ។

galaxy-note-7-2

  ក្រុមហ៊ុន Samsung ត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី២ ខែសីហា ក្រោយនេះនៅទីក្រុងញូវយ៉ក ហើយសាធារណជនរំពឹងថា ក្រុមហ៊ុនប្រាកដជាបើកទំព័រថ្មីនូវផេប្លេតជំនាន់ចុងក្រោយ Galaxy Note 7 នេះជាមិនខាន។ Galaxy Note 7 នឹងមានលក់ចាប់ពីខែសីហា ឬចាប់ផ្ដើមដាក់ឱ្យបញ្ជាក់ទិញ ពីថ្ងៃដែលសម្ពោធនោះតែម្ដង។

Main-Image-22

  នៅក្នុងរូបប៉ុន្មានសន្លឹកនេះ បានបង្ហាញយ៉ាងច្បាស់អំពីផ្ទាំង boot ក្នុងដំណើរការបើកទូរស័ព្ទ ដោយមានបញ្ជាក់ឈ្មោះម៉ូដែលយ៉ាងច្បាស់ជា Samsung Galaxy Note 7 ដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android OS។ ក្នុងនោះ ក៏ឃើញមានប៊ិច S-Pen ផងដែរ។

Main-Image-31

  គួររំលឹកថា ព័ត៌មានចុងក្រោយដែល BizKhmer ទទួលបានអំពី Galaxy Note 7 កាលពីប៉ុន្មានថ្ងៃមុន បានបង្ហាញ អំពីភាពធន់ទ្រាំនឹងសំណើម ដោយមានលេចចេញរូប Galaxy Note 7 ត្រូវបានដុសលាងនឹងទឹកសាប៊ូ។ នេះហាក់ចង់សបញ្ជាក់អំពី Galaxy Note 7 នឹងមានបច្ចេកវិទ្យាការពារមិនឱ្យជ្រាបទឹក ដូចនៅលើ Galaxy S7 / S7 Edge ដែរ។ តាមការរំពឹងទុកពីសាធារណជនថា Note 7 នឹងមានបច្ចេកវិទ្យាមិនជ្រាបទឹក IP68 ដែលអាចធន់ជម្រៅប្រហែល ១,៥ម៉ែត្រ រយៈពេល ៣០នាទី៕
X
5s