របៀប​​​វែក​មុខ​រក​គណនី Facebook ក្លែងក្លាយ​​របស់​ជន​ខិលខូច​ដែល​ប្រើប្រាស់​រូបថត​មិន​ពិត​



Facebook ជាបណ្ដាញទំនាក់ទំនងសង្គមដែលកំពុងមានអ្នកប្រើច្រើនជាងគេលើពិភពលោករហូតដល់ ២ ពាន់លានគណនី (​គិត​ត្រឹម​ខែ​មិថុនា​ ២០១៧)។ ប៉ុន្តែគណនីទាំងឡាយនេះ គឺមិនសុទ្ធតែជាគណនី Facebook ពិត ប្រើប្រាស់ព័ត៌មាន និងរូបថតដោយមនុស្សតែម្នាក់នោះទេ ពោលគឺមានការក្លែងបន្លំ រូបថតគណនីយកទៅធ្វើជារូប Profile មិនតិចនោះទេ។ ពិសេសជារូបថតនារីៗស្រស់ស្អាត និងស៊ិចស៊ី ក្នុងគោលបំណងដើម្បីជញ្ជក់យកប្រយោជន៍ផ្សេងៗគ្នា។

facebook-257829_960_720

ពេលខ្លះ រូបថតរបស់អ្នក ក៏អាចត្រូវបានគេយកទៅប្រើជារូបថត Profile នៅលើ Facebook ផងដែរ។ ជាធម្មតាទេ ទោះបីគេលួចយកទៅប្រើក្នុងគោលបំណងល្អ ឬអាក្រក់ លោកអ្នកសុទ្ធតែមិនចង់ឃើញមានករណីបែបនេះឡើយ។ ដូច្នេះទំព័រនេះ យើងសូមលើកយកពីគន្លឹះ សម្រាប់មើលដឹងថា តើគណនី Facebook មួយ ជាគណនីក្លែងក្លាយឬយ៉ាងណា? ១) យល់ដឹងថា តើហេតុអ្វីបានជាគេបង្កើតគណនីក្លែងក្លាយ (fake account)៖ -គេអាចបន្លំធ្វើដូចជា friend របស់អ្នក ដែលអ្នកស្គាល់ តាមរយៈរូបថត profile ដូចគ្នា។ បន្ទាប់មកគេអាចបញ្ឆោតសួរនាំទាក់ទងនឹងការទាញប្រយោជន៍ផ្នែកហិរញ្ញវត្ថុក៏ថាបាន។ ឧទាហរណ៍ ខ្ចីប្រាក់ វេរប្រាក់ឱ្យ ឬសុំព័ត៌មានផ្សេងៗ។ -អ្នកបន្លំគណនីក្លែងក្លាយនោះ ប្រហែលថែមទាំងអាចលួចយកព័ត៌មានសំខាន់ៗរបស់អ្នក ទៅបោកបញ្ឆោតម្នាក់ទៀតឱ្យជឿស៊ប់ ដើម្បីអនុវត្តតាមផែនការបោកប្រាស់ជញ្ជក់យកប្រយោជន៍ផ្សេងៗ។ ២) កុំលេង chat ជាមួយមនុស្សចម្លែក៖ យ៉ាងហោច ត្រូវគិតឱ្យច្បាស់សិន សឹមសម្រេចចិត្តទទួលយក (accept) ការស្នើសុំធ្វើមិត្ត (friend request) ពីមនុស្សចម្លែក ដែលអ្នកមិនស្គាល់ ហើយពុំមាន friend របស់យើងណាម្នាក់ជា friend របស់គណនីចម្លែកនោះនៅឡើយ។

aid1195069-728px-Reveal-a-Fake-Facebook-Account-Step-2Bullet1-Version-2 aid1195069-728px-Reveal-a-Fake-Facebook-Account-Step-4 aid1195069-728px-Reveal-a-Fake-Facebook-Account-Step-5-Version-3 1

9

អ្នកអាចប្រើជាសំណួរទៅកាន់គណនីចម្លែកនោះថា ហេតុអ្វីបានជាចង់ធ្វើជា friend នឹងអ្នក? ហើយតើស្គាល់ Facebook របស់អ្នកតាមវិធីណា? អ្នកអាចចុចលើឈ្មោះរបស់គណនីចម្លែកនោះ នោះអ្នកនឹងឃើញថា តើមាន mutual friend ឬទេ? ដើម្បីប្រាកដថា គណនីដែលកំពុងចង់ add អ្នកនេះ គឺជាអ្នកស្គាល់គ្នាក្នុងរង្វង់មិត្តភ័ក្ដិដែលយើងបានស្គាល់។ ៣) មើលព័ត៌មាន profile របស់គណនីចម្លែកនោះឱ្យលំអិត៖ គណនីនៅលើ Facebook គឺមានកន្លែងសម្រាប់បញ្ជាក់នូវអាសយដ្ឋាន ព័ត៌មានសិក្សា ហើយក៏មានការបញ្ជាក់ថ្ងៃខែឆ្នាំកំណើត ព្រមទាំងលេខទូរស័ព្ទ។

2

សម្រាប់ជនបោកប្រាស់មួយចំនួនដែលនៅស្ទើរ នោះគេអាចច្រឡំប្រើលេខទូរស័ព្ទរបស់ខ្លួន ហើយក៏អាចប្រើប្រាស់រូបថត profile ខុសទៅនឹងវ័យ (ថ្ងៃខែឆ្នាំកំណើត)។ នេះជាចំណុចខ្សោយមួយដែលអ្នកអាច វិនិច្ឆ័យទៅលើគណនី Facebook ក្លែងក្លាយបាន។ ៤) ឆែកមើលរូបថត profile តើអាចជារូបថតសាមីខ្លួនពិតប្រាកដឬយ៉ាងណា? អ្នកអាចប្រើវិធីសាស្ត្រឆែកមើលរូបថត profile តាមការប្រើប្រាស់នូវ tool មុខងារស្វែងរករូបថតរបស់ Google បាន។ សូមអនុវត្តជំហានខាងក្រោម៖

3

  -ចូលទៅគណនី Facebook របស់អ្នក រួចហើយ បើករូបថត Profile។ បន្ទាប់មកចុចស្ដាំ mouse (Right-Click) នៅលើរូបថត profile ហើយ save រូបថតមកលើកុំព្យូទ័រ។

4

5

-បើកគេហទំព័រស្វែងរុករក Google Search នៅក្នុងផ្នែកស្វែងរករូបថតពីវែបសាយ http://images.google.com។

6

បញ្ជាក់៖ លោកអ្នកត្រូវប្រើ Google Search ភាសាអង់គ្លេសមិនមែនភាសាខ្មែរនោះទេ។ -បន្ទាប់មកចុចលើ icon រូបកាមេរ៉ា រួចរើសយក Upload an image ហើយចុចលើប៊ូតុង Choose File ដើម្បី upload រូបថត profile ដែលបាន save នោះ។ ឬវិធីមួយទៀត អ្នកអាចចាប់ទាញរូបថត profile ដែលបាន save ទៅបោះចូលប្រអប់ស្វែងរករូបថតរបស់ Google ក៏បាន។

7

8

-ប្រសិនរូបថតដែលស្វែងរកនៅលើ Google នោះគឺជារូបថតរបស់ជនដទៃ ខ្លះអាចជារូបថតបរទេស នោះគឺមានន័យថា ជាគណនី Facebook ក្លែងក្លាយ។ +ករណីពេលរកឃើញគណនីក្លែងក្លាយ គួរអនុវត្តតាមជំហានខាងក្រោម៖ នៅពេលលោកអ្នករកឃើញរូបថត Profile របស់ខ្លួនត្រូវបានគេយកទៅបង្កើត Facebook ក្លែងក្លាយដោយគ្មានការអនុញ្ញាត ដូច្នេះអ្នកគួរតែប្រើប្រាស់ជម្រើស រាយការណ៍ និងបិទ “report/block” ដើម្បីបង្ខំឱ្យគណនី fake នោះត្រូវ Facebook ហាមឃាត់។ សូមអនុវត្តតាមជំហានខាងក្រោម៖ ១) ដំបូងចូលទៅ Profile របស់អ្នកដែលប្រើរូបថតរបស់អ្នក ហើយចុចលើប្រអប់ settings ជ្រើសរើសយក “Report/Block”។

10

២) ប្រអប់នឹងបើកឡើង រួចសួរអ្នកអំពីហេតុផលដែលអ្នកចង់ block គេ។ ត្រង់នេះ គ្រាន់តែជ្រើសរើសហេតុផលសមរម្យរួចចុចលើប៊ូតុង Confirm។ ៣) បន្ទាប់ពីអះអាង (confirm) រួចហើយ ត្រូវជ្រើសរើសជម្រើសហេតុផល រួចចុចលើប៊ូតុង Continue។ បញ្ជាក់៖ ដើម្បីឱ្យការ report ទៅកាន់ Facebook កាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុនឆាប់ទទួលស្គាល់ លោកអ្នកអាចប្រាប់ friend ឱ្យជួយរាយការណ៍បាន។ គំនិតបន្ថែម៖ សូមមានការប្រុងប្រយ័ត្នចំពោះជនអនាមិក បង្កើត Fake Profile ដាក់រូបថតរបស់អ្នក។ គេអាចយកទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អណាមួយ ពិសេសគឺចែកចាយរូបថត ក៏ដូចជានិយាយពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេងៗ ដែលអាចនាំទុក្ខទោសដល់អ្នកបាន។ បច្ចុប្បន្ន យើងឃើញ រូបថត Profile ដែលត្រូវគេលួចយកប្រើនៅលើ Facebook គឺសុទ្ធតែជារូបថតនារីស្អាតៗ និងសិចស៊ី ហើយការប្រើគណនីក្លែងក្លាយភាគច្រើន គឺដើម្បីទាក់ទាញមនុស្សបានច្រើន ងាយស្រួលធ្វើការផ្សព្វផ្សាយអ្វីមួយដែលជាប្រយោជន៍ដល់គេប៉ុណ្ណោះ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ wikihow
X
5s