​iPhone 7 នឹង​ត្រូវ Apple ប្រកាស​ផ្លូវការ​​​ចំ​​ថ្ងៃ​ទី១២ កញ្ញា ស្របពេល​លេច​ធ្លាយ​វីដេអូ​លើក​ដំបូង​​នេះ (Video)​



នេះគឺជាវីដេអូដំបូងបំផុតដែលត្រូវបានគេអះអាង មានកំពូលទូរស័ព្ទ iPhone 7 Plus ដ៏ល្បីមុនប្រកាសផ្លូវការ បង្ហាញខ្លួននៅក្នុងនោះ។ iPhone 7 Plus នឹងមានកាមេរ៉ា lens ចំនួន២ នៅខាងក្រោយ ដែលគេសង្កេតឃើញប្រឡោះកាមេរ៉ាមានទំហំទ្រវែង។ បើមើលឱ្យមែនទែនទៅ ទូរស័ព្ទដែលគេអះអាងជា iPhone 7 នៅក្នុងវីដេអូនេះ ពិតជាមានរចនាបថស្រដៀងខ្លាំងទៅនឹង iPhone 6s មែន ខុសគ្នាបន្តិចតែនៅទំហំប្រឡោះកាមេរ៉ា ឬកាមេរ៉ា lens ដែល iPhone 7 មានប្រឡោះធំជាងមុនបន្តិច ខណៈ iPhone 7 Plus មានប្រឡោះរាងទ្រវែង ហើយខ្សែអង់តែនពណ៌-ស នឹងត្រូវផ្លាស់ប្ដូរទីតាំងទៅផ្នែកខាងលើវិញ ខុសពី iPhone 6/ 6 Plus ដែលមានខ្សែស កាត់ទទឹង។ សូមទស្សនាវីដេអូ៖ https://youtu.be/z2VdRUuSQ1s  

download

ស្របពេលបែកធ្លាយវីដេអូរយៈពេល ៨វិនាទីនេះ ដែរ ក៏មានការអះអាងអំពីកាលបរិច្ឆេទប្រកាស iPhone ថ្មីជំនាន់ទី១០ នេះជាផ្លូវការផងដែរ គឺនៅថ្ងៃទី១២ ខែកញ្ញា រយៈពេលនៅសល់គឺ មិនដល់ ២ខែនោះទេ។ នេះបើតាមការអះអាងចេញពីគណនី Twitter ឈ្មោះ @evleaks។ iPhone-7-2016-release-mid-September-01   កំពូលស្មាតហ្វូនជំនាន់ទី១០ របស់ Apple គឺ iPhone 7 / 7 Plus ត្រូវគេអះអាងថា នឹងបំពាក់ដោយឈីបជំនាន់ថ្មីសមត្ថភាពខ្ពស់ជាងមុនគឺ Apple A10, មានបច្ចេកវិទ្យាមិនជ្រាបទឹក។ បើតាមការរំពឹងទុកលក្ខណៈសម្បត្តិ iPhone 7 Plus នៅលើគេហទំព័រ gsmarena ថា iPhone អេក្រង់ ៥,៥អ៊ីញថ្មីនេះ នឹងមានកម្រិត 1080x1920px (ដង់ស៊ីតេ 401ppi), មុខងារ 3D Touch, Display Zoom, ប្រើ iOS 10, មានជម្រើសមេម៉ូរីចាប់ពី 32GB/ 128GB/ 256GB អមដោយ RAM 2GB, កាមេរ៉ាទំហំ 12MP, កាមេរ៉ាមុខ 5MP, គ្មានរន្ធកាស 3.5mm តែជំនួសដោយរន្ធ Lightning ដែលអាចសាកថ្ម និងដោតកាសបាន ថ្មប្រភេទ Li-Po តែមិនបានបញ្ជាក់កម្រិតថាមពល (mAh) រីឯពណ៌មាន៣ គឺ ប្រផេះ ប្រាក់ និង មាសក្រហម (rose gold)៕
X
5s