កម្មវិធី iPhone ​ល្អ​បំផុត​ចំនួន ៦ ប្រចាំ​ខែ​កក្កដា​នេះ​



ស្របពេលកម្មវិធីស្មាតហ្វូន (mobile app) កំពុងរីកដូចផ្សិត និងប្រកបដោយមុខងារឆ្លាតវៃ ផ្ដល់ប្រយោជន៍ដល់អ្នកប្រើ ទំព័រនេះយើងសូមណែនាំប្រិយមិត្តនូវកម្មវិធី iPhone ល្អបំផុតប្រចាំខែកក្កដានេះចំនួន ៦។ ១) Storyo (ហ្វ្រី)

1

ជាកម្មវិធីមួយ អាចឱ្យអ្នកបង្កើតសាច់រឿងអមដោយរូបថតរបស់អ្នក។ អ្នកអាចជ្រើសរើសរូបថតណាមួយដែលចង់បង្កើតសាច់រឿងអមដោយអក្សរ។ វានឹងបង្កើតជាវីដេអូដែលមានរយៈពេលខ្លីអាចជា ១៥វិនាទី ៣០វិនាទី និង ៦០វិនាទី និងមានអមដោយម៉ូតចលនាផ្សេងៗរវាងរូបថតមួយទៅមួយ។ ម្យ៉ាងទៀតក៏អាចបង្កើតជាផ្ទាំង slideshow ស្អាតទៀតផង។ ២) Canva (មិនគិតថ្លៃ)

2

ជាកម្មវិធីសម្រាប់ឌីហ្សាញក្រាហ្វិកស្អាតៗ ដែលអាចដំណើរការយ៉ាងរលូន ទាំងនៅលើ iPhone និង iPad។ វាអាចឱ្យអ្នកបង្កើតម៉ូតឌីហ្សាញថ្មីបានរហ័ស អមដោយគំរូមានស្រាប់ខ្លះៗ។ ដូច្នេះអ្នកអាចបង្កើតរូបសម្រាប់ social media និងការបង្ហោះទៅលើប្លុកផ្សេងគ្នាបានរហ័ស។ វាអាចធ្វើបានដោយការឌីហ្សាញលើ layers និងកំណត់ទ្រង់ថ្លា transparency ឱ្យមានលក្ខណៈស្អាតបែបធម្មជាតិ។ ៣) Swiftmoji (មិនគិតថ្លៃ)

3

បង្កើតដោយក្រុមអភិវឌ្ឍ SwiftKey ដែលជាក្ដារចុចពេញនិយមបំផុតលំដាប់លេខបី។ កម្មវិធី Swiftmoji គឺជាក្ដារចុចដែលនឹងអាចជួយអ្នកក្នុងការស្វែងរករូប emoji បានត្រឹមត្រូវ ដែលពាក់ព័ន្ធនឹងការប្រើពាក្យដែលអ្នកចង់និយាយ។ វាមានលក្ខណៈសាមញ្ញ ដោយធ្វើការណែនាំរូប emoji ពី library អាស្រ័យលើការវាយអក្សរ។ រូប emoji មានស្អាត និងប្លែកៗពីគ្នា គឺរូបញញឹម សត្វ ម្ហូបអាហារ សកម្មភាព និងការធ្វើដំណើរជាដើម។ ៤) RealTalk (មិនគិតថ្លៃ)

4

ជាកម្មវិធីមួយដែលអាចឱ្យអ្នក chat ទៅកាន់មនុស្សចម្លែក ដែលមិនស្គាល់គ្នា និងផ្លាស់ប្ដូរមនុស្សថ្មីៗ (random) រហូត។ អ្នកអាចតម្រៀបការសន្ទនា អមដោយមុខរបស់ពួកគេបាន ដើម្បីស្គាល់ច្បាស់អំពីភិនភាគរបស់ដៃគូដែលកំពុងជជែកគ្នា ក៏ដូចជាងាយស្រួលស្វែងរកដៃគូសន្ទនាបានរហ័សដោយការងាយស្រួលចំណាំ។ ៥) Gaming7 (ឥតគិតថ្លៃ)

5

ជាកម្មវិធីអាចឱ្យអ្នកដឹងអំពីហ្គេមកំពុងពេញនិយមក្នុងពិភពហ្គេមស្មាតហ្វូនទំនើបនាពេលបច្ចុប្បន្ន។ អ្នកអាចបើកមើលព័ត៌មានថ្មីៗអំពីវីដេអូហ្គេមចេញថ្មី ដើម្បីលោកអ្នកតាមទាន់សម័យកាលហ្គេមទំនើបៗ។ ៦) Scrivener (តម្លៃ ១៩,៩៩ដុល្លារ)

6

ជាកម្មវិធីមានឯកទេសលើការកែអក្សរ (text editor) ស័ក្ដិសមប្រើសម្រាប់អ្នកនិពន្ធ ឬអ្នកសរសេរអត្ថបទផ្សេងៗ។ វាមានមុខងារអាចឱ្យអ្នក comment ឬ highlight លើអក្សរ ប្រើរូប icon សម្រាប់ចែកជាផ្នែកៗ និងលក្ខណៈពិសេសជាច្រើនទៀត។ កម្មវិធីនេះ ក៏អាចឱ្យអ្នករៀបចំលំដាប់ទំព័របានងាយស្រួលផងដែរ មានន័យថា ទោះបីការសរសេរមិនតាមលំដាប់ តែក្រោយពីរួចរាល់ ទើបរៀបលំដាប់តាមក្រោយក៏បាន៕
X
5s