​iPad Pro 2 អេក្រង់ ១២,៩អ៊ីញ​ទើប​បង្ហាញ​ខ្លួន​យ៉ាង​អាថ៌កំបាំង​អាច​នឹង​ត្រូវ​វែកមុខ​នៅ​ខែ​តុលា ឬ​វិច្ឆិកា​​ចុង​ឆ្នាំ​



ខណៈសាធារណជនកំពុងចាប់អារម្មណ៍ខ្លាំងទៅលើព័ត៌មានជុំវិញ iPhone 7 នោះ ចំណែកថេប្លេតជំនាន់ថ្មីរបស់ Apple ក៏ទើបបែកធ្លាយរូបថតក្ដៅៗមកផងដែរ។ ថេប្លេតថ្មីរបស់ Apple ត្រូវគេរំពឹងថា នឹងមានឈ្មោះ iPad Pro 2 ដែលភ្ជាប់មកជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងមុនថែមទៀត។ រូបថតពីរសន្លឹកទើបបែកធ្លាយនេះ ត្រូវបានគេហទំព័រ Appleinsider យកមកចុះផ្សាយ ដែលបង្ហាញនូវ iPad Pro 2 មានពណ៌ស និងខ្មៅ អមដោយផ្ទាំងកម្មវិធីក្នុង Settings។

padp

iPad Pro ជំនាន់ទី២ នឹងមានលេខកូដ MH1C2CD/F ហើយភ្ជាប់មកជាមួយអេក្រង់ ១២,៩អ៊ីញដូច iPad Pro ជំនាន់ទី១ ដែរ។ គេរំពឹងថា iPad Pro 2 នឹងត្រូវក្រុមហ៊ុន Apple ប្រកាសផ្លូវការនៅអំឡុងខែតុលា ឬវិច្ឆិកា ក្រោយប្រកាស iPhone 7 និង iPhone 7 Plus។ iPad Pro 2 ត្រូវគេរំពឹងថា នឹងដំណើរការដោយ iOS 10 ខណៈលក្ខណៈសម្បត្តិផ្សេងៗពុំទាន់ត្រូវបានបញ្ជាក់តាមរយៈរូបថតបែកធ្លាយនេះនៅឡើយ។ iPad Pro 2 នឹងបំពាក់ដោយឈីបជំនាន់ថ្មី A10X សមត្ថភាពដំណើរការលឿនជាងមុន។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិដែលគេរំពឹង នឹងមាននៅលើ iPad Pro 2៖ -កាមេរ៉ាក្រោយទំហំ 12MP បង្កើនទំហំពី 8MP -កាមេរ៉ាមុខទំហំ 5MP កែលំអពី 1.2MP -ថតវីដេអូ 4K -មុខងារ Live Photos -អេក្រង់ True Tone និង 'wide colour' -ជម្រើសម៉ូដែលប្រើស៊ីមកាត មានទំហំមេម៉ូរីចាប់ពី 32GB -មានជម្រើសពណ៌ផ្កាឈូក
X
5s