​iPhone 7/ 7 Pus នឹង​​ត្រូវ Apple ដាក់​ឱ្យ​ចរាចរ​លក់​​លើ​ទីផ្សារ​មួយ​ចំនួន​​ចាប់ពី​ថ្ងៃ​ទី១៦ ​កញ្ញា​ខាង​មុខ!​



របាយការណ៍កន្លងមកបានត្រឹមតែបញ្ជាក់កាលបរិច្ឆេទអំឡុងខែកញ្ញា ទើប iPhone 7 ទាំងពីរម៉ូដែល ត្រូវក្រុមហ៊ុន Apple សម្ពោធចេញផ្លូវការ។ ប៉ុន្តែតាមសេចក្ដីរាយការណ៍ចុងក្រោយនេះ ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ទៅលើថ្ងៃដែល iPhone 7/ 7 Plus នឹងត្រូវប្រកាសចេញគឺ ចំថ្ងៃទី១២ ខែកញ្ញា ហើយនឹងចាប់មានលក់លើទីផ្សារមួយចំនួនចាប់ពីថ្ងៃសុក្រ ទី១៦ ក្នុងខែកញ្ញាដដែល។ យោងតាមគណនី Even Blass ឱ្យដឹងថា iPhone ថ្មីទាំងពីរម៉ូដែលនឹងមានលក់ចាប់ពីថ្ងៃទី១៦ កញ្ញាខាងមុខ គឺជាកាលបរិច្ឆេទដែលសមិទ្ធផលរបស់ Apple ចាប់វាយលុកតាមហាងចែកចាយលក់រាយ។ តាមធម្មតា Apple តែងតែដាក់ឱ្យបញ្ជាទិញនៅរយៈពេល ១សប្ដាហ៍ ឬ១០ថ្ងៃ មុនពេលដាក់ឱ្យចរាចរលើទីផ្សារ។ ដូច្នេះក្រុមហ៊ុន Apple អាចនឹងធ្វើការប្រកាស iPhone 7 / 7 Plus អំឡុងដើមខែកញ្ញា អាចចាប់ពីថ្ងៃទី៥ ក៏ថាបាន។ Apple ប្រហែលអាចរៀបចំព្រឹត្តិការណ៍សម្ពោធ iPhone 7 នៅថ្ងៃអង្គារទី៦ នៃខែកញ្ញា ឬថ្ងៃពុធទី៧។ iPhone ជំនាន់ថ្មីទី១០ ទាំងពីរម៉ូដែលរបស់ Apple ត្រូវគេរំពឹងថា នឹងមានការឌីហ្សាញរូបរាងស្រដៀងខ្លាំងទៅនឹង iPhone 6s គ្រាន់តែមានចំណុចតិចតួចប៉ុណ្ណោះដែលបានផ្លាស់ប្ដូរ។ ខ្សែអង់តែនពណ៌-ស នឹងត្រូវប្ដូរទីតាំងទៅខាងលើ ហើយរន្ធកាស ៣,៥មិល្លីម៉ែត្រនឹងត្រូវដកចេញ ដោយជំនួសមកវិញនូវរន្ធ Lightning សម្រាប់ប្រើសាកថ្មផង និងដោតកាសផង។ iPhone ស៊េរីថ្មីរបស់ Apple មានពាក្យចចាមអារ៉ាមថា នឹងបំពាក់ដោយបន្ទះឈីប A10 ហើយមាន RAM ធំជាងជំនាន់បច្ចុប្បន្ន ដែលនឹងធ្វើឱ្យវាដំណើរការលឿនជាងមុនថែមទៀត។ iPhone ថ្មីទាំងពីរម៉ូដែលនឹងបំពាក់ជាមួយកាមេរ៉ាទំហំ 12MP តែអាចមានម៉ូដែលទី៣ មួយទៀតឈ្មោះថា iPhone 7 Pro ដែលមានកាមេរ៉ា 12MP ចំនួនពីរគ្រាប់។ iPhone ស៊េរីថ្មីទាំងអស់ នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ iOS 10៕
X
5s