BlackBerry អះអាងថា ស្មាតហ្វូន Android ទី២ របស់ខ្លួនជាទូរស័ព្ទមានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតលើលោក
ក្រុមហ៊ុន BlackBerry នៅថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល DTEK50 ជាមួយការអះអាងថា ជាទូរស័ព្ទដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតលើពិភពលោក។ DTEK50 គឺជាស្មាតហ្វូនទី២ របស់ក្រុមហ៊ុនកាណាដាហើយ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS។
https://youtu.be/w9rkhCUAHT0
ស្មាតហ្វូន Android ទី២ពីក្រុមហ៊ុន BlackBerry អាចមានរូបរាងស្រដៀងគ្នានឹងទូរស័ព្ទ Alactel Idol 4។ ស្មាតហ្វូនខ្លាំងផ្នែកប្រព័ន្ធសុវត្ថិភាពជាងគេរបស់ BlackBerry មានអេក្រង់ទំហំ ៥,២អ៊ីញ កម្រិត 1080p, បំពាក់ដោយបន្ទះឈីប octa-core Qualcomm Snapdragon 617 SoC អមដោយ RAM 3GB និងមានមេម៉ូរីប្រភេទ Flash Storage ទំហំ 16GB (អាចបន្ថែម microSD បាន)។