កម្មវិធី (app) ល្អបំផុតចំនួន១០ សម្រាប់គ្រប់គ្រងផែនការហិរញ្ញវត្ថុប្រចាំថ្ងៃជួយធ្វើឱ្យអ្នកឆាប់មានបាន
មនុស្សគ្រប់ៗគ្នាសុទ្ធតែមានគន្លឹះរៀងៗខ្លួនក្នុងការរៀបចំបែងចែកប្រាក់កាសដែលបានពីការខិតខំប្រកបរបរផ្សេងៗគ្នា។ ក្នុងនោះ ការកត់ត្រាចំណាំ (note) គ្រប់គ្រងថ្លៃចំណាយគឺជារឿងសំខាន់មិនគួរមើលរំលងដាច់ខាត ព្រោះវាអាចជួយឱ្យអ្នកដឹងពីដែនកំណត់នៃការចាយវាយ ធ្វើឱ្យអ្នកចេះសន្សំសំចៃកាន់តែបានល្អ ទៅតាមលទ្ធភាពអាចធ្វើបាន។
ទោះជាយ៉ាងណា ក៏នៅមានមនុស្សមួយចំនួន មិនសូវមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការកាត់បន្ថយការចំណាយ ឬ ប្រើប្រាស់លុយកាក់ឲ្យចំខ្ទង់ចំណាយនោះទេ។ តែកុំបារម្ភ ព្រោះបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប គេបានបង្កើតកម្មវិធី (app) ទូរស័ព្ទមានអត្ថប្រយោជន៍ជាជំនួយដល់អ្នក ក្នុងការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុ ដឹងច្បាស់អំពីតើការចាយវាយទៅលើអ្វី? ដឹងពីពេលវេលាដែលអ្នកចាយ ដើម្បីជួយដាស់តឿន ធ្វើឱ្យការចាយវាយស្ថិតនៅលើបន្ទាត់ក្រិតមួយត្រឹមត្រូវ បង្កើនកម្រិតសន្សំសំចៃបានរឹតតែខ្ពស់។ ខាងក្រោមនេះ គឺជាកម្មវិធី (app) ទូរស័ព្ទចំនួន ១០ដែលបានភ្ជាប់មុខងារពិសេសមានសមត្ថភាព ជួយឱ្យអ្នកចេះរៀបចំផែនការហិរញ្ញវត្ថុ និងពេលវេលាយ៉ាងល្អសម្រាប់ឆ្នាំ២០១៦ នេះ។
១) Level Money មានលក្ខណៈសាមញ្ញងាយស្រួលប្រើដើម្បីគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុ។ ពិសេសនោះ Level Money អាចធ្វើការ synce ជាមួយគណនីធនាគារ ឬប័ណ្ណឥណទាន ដើម្បីតាមដានមើលថា តើរៀងរាល់ថ្ងៃអ្នកចាយវាយប្រាក់កាសកម្រិតណា?កម្មវិធីនេះ នឹងបង្ហាញព័ត៌មានអំពីតួលេខសាច់ប្រាក់ដែលអ្នកមានសមត្ថភាពគួរតែចាយវាយក្នុងកម្រិតសមស្របមួយ ក្រោយចាប់បានព័ត៌មានពីចំណូលរបស់អ្នក។
២) Yon Need A Budget ជាកម្មវិធីពេញនិយមមួយ ហើយមានឯកទេសគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុជាលក្ខណៈបុគ្គល ដែលអាចដំណើរការជាមួយកុំព្យូទ័រ ក្រៅពី iOS និង Android។ កម្មវិធី YNAB អាចឱ្យអ្នកប្រើ synch ព័ត៌មានថវិការវាងកុំព្យូទ័រ និងទូរស័ព្ទបាន ធ្វើ transaction បានរហ័ស បង្ហាញព័ត៌មានអំពីការចំណាយ ទៅតាមប្រភេទផលិតផល ហើយមានជាការបង្ហាញទិន្នន័យ historical transaction ផងដែរ។
៣) Budget ប្រៀបបានទៅនឹងម៉ាស៊ីនឆ្លាតវៃគ្រប់គ្រងថវិកាប្រើប្រាស់ប្រចាំថ្ងៃបានដោយភាពប៉ិនប្រសព្វ ជាមួយទម្រង់ interface ឌីហ្សាញបានស្អាតល្អ។ Budget មានមុខងារផ្ដោតលើការចាប់យកព័ត៌មានហិរញ្ញវត្ថុដំណើរការលឿន។ កម្មវិធីនេះអាចឱ្យអ្នក បង្កើត និងគ្រប់គ្រងលើការចាយប្រាក់ប្រចាំខែបាន ដែលផ្ទុកព័ត៌មានចំណូល និងចំណាយ ហើយបែងចែកទៅតាមប្រភេទផលិតផល និងមានការបង្ហាញជាក្រាបនំផៃ (pie chart) ងាយស្រួលបញ្ចូលព័ត៌មាន និងត្រួតពិនិត្យព័ត៌មាន។ កម្មវិធីBudget គឺជាជម្រើសដ៏ល្អមួយស័ក្ដិសមសម្រាប់អ្នកចង់សន្សំសំចៃថវិកា។
៤) Spendee Spendee ជាកម្មវិធីគ្រប់គ្រងចំណូលចំណាយល្អស្អាតមួយទៀត ដែលមានទម្រង់ Interface បែបសំប៉ែត កូល័រភ្លឺស្រស់ និងងាយស្រួលប្រើប្រាស់។ ក្នុងនោះ អ្នកអាចកត់ត្រាព័ត៌មានហិរញ្ញវត្ថុ និងអាចរើសយកប្រភេទផលិតផល (categories) ផ្សេងគ្នាបាន ជាមួយជម្រើសអាចបន្ថែមរូបថតបានទៀត។ “Feed” taps ងាយស្រួលក្នុងការរំកិល (scroll) មើលការចំណាយរបស់អ្នក។
៥) Expense Manager ជាកម្មវិធីមុខងារតាមដានការចំណាយប្រចាំថ្ងៃរបស់អ្នកមួយទៀត ដែលបានភ្ជាប់មកជាមួយលក្ខណៈពិសេស អាចឱ្យអ្នកប្រើបន្ថែម (add) ប្រភេទផលិតផល (category) បាននិងបញ្ចូលទិន្នន័យរហ័ស។ Expense Manager មានការបង្ហាញទំព័រងាយស្រួលមើលព័ត៌មានហិរញ្ញវត្ថុនៅខែចាស់ៗ។ កម្មវិធីនេះក៏មានក្រាបនំផៃ(pie chart) ដូច Budget ដែរ។
៦) One Touch Expense ក៏ជាកម្មវិធីមានជំនាញគ្រប់គ្រងការចំណាយប្រចាំថ្ងៃ ជាមួយការកំណត់ប្រភេទផលិតផល និងសេវាកម្មផ្សេងៗដូចជា ប្រភេទអាហារ សេវាកម្មសុខភាព ការកម្សាន្ត ហើយអ្នកប្រើក៏អាចបន្ថែមព័ត៌មាន category បានដោយខ្លួនឯងដែរ។
៧) GoodBudget GoodBudget គឺជាកម្មវិធីសាមញ្ញ និងងាយស្រួលមួយសម្រាប់ការគ្រប់គ្រងព័ត៌មានផ្នែកហិរញ្ញវត្ថុរបស់អ្នក។ មិនខុសពីកម្មវិធីខាងលើទេ អ្នកប្រើអាចបន្ថែមប្រភេទផលិតផល ឬសេវាកម្ម (category) ដែលខ្លួនបានចំណាយទៅលើ ចំនួនទឹកប្រាក់ និងកាលបរិច្ឆេទបាន។
៨) Toshl Finance មានទម្រង់ UI ស្អាតភ្ជាប់ដោយរូបតុក្កតាបែបកំប្លែង នៅពេលអ្នកកំពុងកំណត់ថវិកាចាយវាយ និងតាមដានមើលព័ត៌មានចំណាយ។
៩) Mint.com Personal Finance អាចជួយអ្នកក្នុងការត្រួតពិនិត្យចំណូល និងចំណាយបាន ហើយអាច sync គណនី និងកាតឥណទានរបស់អ្នកបាន។ Mint មានលក្ខណៈសាមញ្ញងាយស្រួលប្រើ។
១០) Concur ចុះឈ្មោះប្រើសេវាកម្មគ្រប់គ្រងការចំណាយរបស់ Concur Technology នឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយក្នុងនោះក៏អាចឱ្យអ្នកគ្រប់គ្រងព័ត៌មានចំណូល រៀបចំគម្រោងចំណាយដែលមានដូចជា business travel expense, plan trip, record expense និង photograph receipts ជាដើម។