Facebook កាន់តែកាក់កបរកប្រាក់ចំណូលបានច្រើនជាងមុន សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៦ នេះគឺ ៦,៤៤ពាន់លានដុល្លារ លើសពីការរំពឹង
លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ របស់ក្រុមហ៊ុន Facebook ត្រូវបានប្រកាសបើកចំហ ឃើញថា បណ្ដាញសង្គមខ្នាតយក្សលំដាប់ពិភពលោកមួយនេះ រកប្រាក់ចំណូលបានច្រើនជាងមុន លើសការទុកទៅទៀត។
ក្រុមហ៊ុន Facebook រកប្រាក់ចំណូលបាន ៦,៤៤ពាន់លានដុល្លារអាមេរិក និងតម្លៃហ៊ុន ០,៩៧ដុល្លារ ក្នុងមួយហ៊ុន ($0.97 EPS) ប្រចាំត្រីមាសទី២ ក្នុងឆ្នាំ២០១៦ នេះ។ តួលេខសាច់ប្រាក់ និងតម្លៃភាគហ៊ុននេះ គឺហក់ឡើងខ្ពស់លើសការរំពឹងទុករបស់ក្រុមហ៊ុនទៅទៀតដែលការរំពឹងត្រឹមតែ ៦,០២ពាន់លានដុល្លារ (ប្រាក់ចំណូល) និង០,៨២ដុល្លារ/ហ៊ុន ប៉ុណ្ណោះ។
សង្កេតឃើញប្រាក់ចំណូលរបស់ Facebook បានកើនឡើង ៥៩% ប្រចាំឆ្នាំ ហើយចំណូលបានពីផ្សាយពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ ដែល ៨៤% គឺបានពីផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទ។ នេះគឺមានការកើនឡើង ៧៦% ប្រៀបធៀបនឹងត្រីមាសដដែល កាលពីឆ្នាំមុន៕