​លោក Elon Musk ប្រាប់​មហិច្ឆតា ចង់​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល Solar ហើយ​មាន​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ (self-driving) នាពេល​អនាគត!​



បុគ្គលមានសក្ដានុពលលើវិស័យបច្ចេកវិទ្យារថយន្ត និងជានាយកប្រតិបត្តិក្រុមហ៊ុនពីរក្នុងពេលតែមួយ (ក្រុមហ៊ុនរថយន្ត Tesla និង SpaceX) លោក Elon Musk ថ្មីៗនេះ បានបង្ហាញមហិច្ឆតារបស់ខ្លួន លើគម្រោងផលិតចេញរថយន្តដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar Power) និងអមដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ (self-driving) ថែមទៀត នាពេលអនាគត។

1469096545-465a4da5d22f57fd537b8fc2662d9236-1038x576

នៅដើមខែកក្កដានេះ លោក Elon Musk បានប្រកាសថា លោកនឹងចាប់ផ្ដើមដំណើរការផ្នែកទី២ (Second Part) បន្តទៀតលើគម្រោង Top Secret Masterplan របស់ក្រុមហ៊ុន Tesla ខណៈ ដែលផ្នែកទី១ (first Part) ត្រូវបានដំណើរការតាំងពីខែសីហា ឆ្នាំ២០០៦ រួចមកហើយ នៅលើរថយន្ត Tesla S និង Tesla 3។ ពេលនេះ ទីបំផុតលោកបានបង្ហាញគម្រោងដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុនលោក សម្រាប់អនាគតហើយ នោះគឺគម្រោងផលិតរថយន្តដើរដោយថាមពលសូឡា (Solar) ហើយអាចបើកបរស្វ័យប្រវត្តិ។ នាយកប្រតិបត្តិរូបនេះ ចង់ច្របាច់បញ្ចូលក្រុមហ៊ុនពីរចូលគ្នា ដើម្បីបង្កើតផលិតផល ដែលជាអាគុយ និងបន្ទះសូឡា “Solar-roof-with-battery-product” ដែលអាចរួមចំណែកក្នុងការរក្សាភាពស្អាតក្នុងបរិយាកាសបានមួយកម្រិត ប៉ុន្តែតម្រូវឱ្យមានថាមពលយ៉ាងខ្ពស់នៅលើអាគុយរបស់រថយន្ត Tesla។ លោក Musk និយាយថា ដំណោះស្រាយរួមតែមួយ (all-in-one solution) នេះ អាចប្រព្រឹត្តិទៅបានលុះណាតែមានការចូលរួមសហការគ្នា។ «យើងមិនធ្វើវាតែឯងបាននោះទេ តែប្រសិន Tesla និង SolarCity គឺខុសគ្នា»។ លោក Musk អះអាង៕
X
5s