កុំព្យូទ័រទំហំតូចសម្រាប់ដាក់តាមហោប៉ៅ (Pocket Mini PC) ប្រើ Windows 10, RAM 4GB តម្លៃ ១៧០ (Video)
ប្រសិនបើលោកអ្នកកំពុងស្វែងរកកុំព្យូទ័រទំហំតូចដំណើរការដោយ Windows 10 ប្រភេទ mini PC នោះ អ្នកអាចនឹងចាប់អារម្មណ៍ជាមួយ Hardware នៃ Pocket Mini PC ដែលផលិតដោយក្រុមហ៊ុន Ockel Computer ក៏ថាបាន។ កុំព្យូទ័រនេះមានរូបរាងជាបន្ទះស្រដៀងទៅនឹង External HDD អីចឹង និងមានកម្រាស់ស្ដើង ងាយស្រួលយកតាមខ្លួន។ វាមានឈ្មោះថា Sirius B ដែលនឹងចែកចេញជាពីរជំនាន់ ហើយតម្លៃចាប់ពី ១៧០ដុល្លារ ដែលនឹងមានលក់ចាប់ពីខែសីហា នេះតទៅ។
https://youtu.be/sxg5ZmyDdLE
កុំព្យូទ័រទំហំតូច Sirius B មានទម្ងន់ស្រាលត្រឹមតែ ១៥៣ក្រាម បំពាក់ដោយលក្ខណៈសម្បត្តិដូចជា៖ រន្ធ HDMI, USB 3.0, USB 2.0, រន្ធកាត microSD, រន្ធសំឡេង និងមីក្រូហ្វូន។ វីដេអូលើកស្ទួយនេះ បានបង្ហាញ Sirius B ដំណើរការដោយ Windows 10 រួចជាស្រេច ហើយអ្នកក៏អាចជ្រើសរើស OS បានផងដែរ។
ក្រុមហ៊ុនផលិតកុំព្យូទ័រ Ockel Sirius B នេះ បានពន្យល់ថា៖ « តើអ្នកកំពុងចាប់អារម្មណ៍ និងចង់រកទិញកុំព្យូទ័រប្រភេទ pocket PC ដោយមិនត្រូវការប្រើខ្សែភ្ជាប់មែនទេ? គ្មានបញ្ហាទេ ព្រោះថា Sirius B នេះ ត្រូវបានបង្កប់ដោយបន្ទះឈីប Wi-Fi និង Bluetooth ដែលអាចបំពេញតម្រូវការរបស់លោកអ្នកបាន។ ជាមួយឈីប Bluetooth 4.0 អ្នកអាចភ្ជាប់កុំព្យូទ័រទៅកាន់ឧបករណ៍ Bluetooth ទាំងឡាយ និង Wi-Fi ល្បឿនលឿន។ ការបើកវែបសាយ ឬមើលវីដេអូអនឡាញ។ វាក៏អាចឱ្យអ្នកទស្សនាវីដេអូអនាឡាញ Netflix ឬ YouTube ផងដែរ។
Sirius B ត្រូវបានបំពាក់ឈីប Wi-Fi a/b/g/n ផ្ដល់ល្បឿនលឿនជាងម៉ូដែល Sirius B Black Cherry ដែលបានបញ្ចូលឈីប ultrafast Wifi AC។ វាមានរន្ធ flash storage ជាមួយ micro SD, ឬភ្ជាប់ HDD ដោយប្រើរន្ធ USB ចំនួន២។
Sirius B និង Sirius B Black Cherry មានរន្ធអាចប្រើប្រាស់ជាមួយកាតមេម៉ូរី Micro SD គាំទ្រដល់ 128GB អាចផ្ទុកបទចម្រៀងរហូតជាង ៤ម៉ឺនបទ និងរូបថតជាង ៦ម៉ឺនរូប ឬវីដេអូរយៈពេល ៩៨៥នាទី៕