iPhone 7 មិន​ទាន់​សម្ពោធ​ផង ពេល​នេះ​​ត្រូវ​គេ​ទម្លាយ​រូបរាង​កាស​ស៊េរី​ថ្មី​​ប្រើ​ឌុយ Lightning (video)​



ទើបតែប៉ុន្មានថ្ងៃមុន មានការធ្លាយចេញវីដេអូបង្ហាញពីឌុយដោតបន្ត (Adapter) សម្រាប់ប្រើជាមួយទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ Apple។ ចំណុចផ្លាស់ប្ដូរថ្មីនៅលើ iPhone 7 (ឬ iPhone 6SE) គឺមិនប្រើរន្ធកាស 3.5mm ទៀតទេ តែនឹងជំនួសដោយរន្ធ Lightning អាចសាកថ្ម និងដោតកាសស៊េរីថ្មីដែលមានក្បាលប្រភេទ lightning បាន។ ចំណែកវីដេអូថ្ងៃនេះ លោកអ្នកនឹងបង្ហាញឃើញច្បាស់នូវកាស iPhone ជំនាន់ថ្មី ដែលប្ដូរពីមានឌុយមូលប្រភេទ ៣,៥មីល្លីម៉ែត្រ ទៅប្រើឌុយ lightning វិញ។ https://youtu.be/X5Hnrs5OJOo មើលតាមវីដេអូខាងលើបង្ហាញឱ្យឃើញ កាស iPhone មានពណ៌ស ហើយមានក្បាល earpod រូបរាងដូចនៅលើ iPhone ជំនាន់មុនៗ តែខុសគ្នានៅត្រង់ប្រើប្រាស់ឌុយ Lightning ជំនួសឱ្យ 3.5mm។ ប្រភពបានអះអាងថា នេះជាផ្នែកមួយនៃព័ត៌មានអំពី iPhone 7 ដែលទទួលបានពីអ្នកនៅក្នុងរោងចក្រ Foxconn ហើយគេកាសថ្មីនេះ នឹងមានភ្ជាប់នៅក្នុងប្រអប់ iPhone 7/ iPhone 7 Plus នៅពេលមានលក់លើទីផ្សារ។ ការអភិវឌ្ឍថ្មីត្រូវគេរំពឹងថា នឹងនាំឱ្យ iPhone ជំនាន់ទី១០ នេះមានថាមពលថ្មខ្ពស់ជាងមុន។

2016%2F07%2F30%2Fbb%2Fearpds22.7a3cd

គួររំលឹកថា កន្លងទៅមានរបាយការណ៍មកថា iPhone ជំនាន់ទី១០ នេះ អាចត្រូវប្ដូរការហៅឈ្មោះទៅជា iPhone 6SE ខណៈចចាមអារ៉ាមមុនៗសុទ្ធតែហៅឈ្មោះ iPhone 7។ iPhone 7 ឬ (iPhone 6SE) ត្រូវគេរំពឹង នឹងត្រូវក្រុមហ៊ុន Apple ផលិតឱ្យមានលក្ខណៈសម្បត្តិខ្ពស់ជាងមុន ល្បឿនលឿនជាងមុន កាមេរ៉ាច្បាស់ជាងមុន ថាមពលថ្មធំជាងមុន ហើយនឹងត្រូវសម្ពោធផ្លូវការនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ៕
X
5s