​ឆ្នាំង​សាក​នាឡិកា Wireless ​ទំនើប​អស្ចារ្យ អាច​បណ្ដែត Smartwatch ​ក្នុង​លំហ​ខណៈ​ពេល​សាក​ថ្ម! (Video)​



ក្រុមហ៊ុន Levitation Works នៅសប្ដាហ៍នេះ បានប្រកាសចេញឆ្នាំងសាកនាឡិកា Smartwatch ដ៏ពិសេស មិនធ្លាប់មាន អាចសាកនាឡិកា Apple Watch ក្នុងលំហ ដោយមិនបាច់ប្រើខ្សែបានយ៉ាងទំនើប។ ឆ្នាំងសាកទំនើបនេះ មានឈ្មោះថា LIFT អាចសាកថ្ម Smartwatch របស់អ្នកក្នុងលំហ នៅលើទ្រនាប់ charging pad។ ដើម្បីស្វែងយល់មុខងារពិសេសរបស់ LIFT សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/b_wCYtOzUCE LIFT ទើបត្រូវបានលើកគម្រោងឡើងនៅលើគេហទំព័រ Kickstarter នៅសប្ដាហ៍នេះ ដើម្បីស្វែងរកមូលនិធិគ្រប់គ្រាន់មុននឹងផលិតលក់លើទីផ្សារ។ តម្លៃដាក់លក់លើទីផ្សារ មានតម្លៃប្រហែល ១៤៩ដុល្លារសម្រាប់អតិថិជនដំបូងៗ។ លក្ខណៈពិសេសរបស់ឆ្នាំងសាក Smartwatch នេះ គឺអាចសាកថ្ម Apple Watch ឬនាឡិកាឆ្លាតវៃ Pepple Watch បានងាយស្រួលដោយមិនបាច់ប្រើខ្សែ ដោយបណ្ដែត Smartwatch ក្នុងលំហ។ វាបានប្រើប្រាស់ប្រព័ន្ធ revolutionary induction system ដែលជាបច្ចេកវិទ្យាដើមរបស់ក្រុមហ៊ុន Tesla។ លើសពីនេះ នៅពេលឈប់ប្រើប្រាស់ អ្នកក៏អាចប្រើវាជាអំពូលរាត្រីសម្រាប់បំភ្លឺស្រស់ស្អាតផងដែរ៕
X
5s