iPhone 7 ឬ iPhone 6SE នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៦ ឬ ៧ ខែ​កញ្ញា​ ហើយ​ចេញ​លក់​ថ្ងៃ​ទី១៦​​ តម្លៃ​ចាប់ពី ៦៥០ដុល្លារ​



iPhone ស៊េរីថ្មីរបស់ Apple កាន់តែខិតជិតដល់ថ្ងៃបង្ហាញខ្លួនផ្លូវការហើយ ខណៈឈ្មោះរបស់វានៅមានភាពស្រពិចស្រពិលនៅឡើយ អាចជា iPhone 7 / 7 Plus ឬ iPhone 6SE / iPhone 6SE Plus។ iPhone ជំនាន់ទី១០ នេះត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុន Apple សម្ពោធផ្លូវការនៅថ្ងៃទី៦ ឬទី ៧ខែកញ្ញាដែលមានតម្លៃចាប់ពី ៦៥០ដុល្លារអាមេរិក (សម្រាប់ម៉ូដែល iPhone អេក្រង់ ៤,៧អ៊ីញ មេម៉ូរីតិចជាងគេ) និងតម្លៃចាប់ពី ៧៥០ដុល្លារ (សម្រាប់ម៉ូដែល Plus និងមានមេម៉ូរីតិចជាងគេ)។

download

យ៉ាងណា ក្រុមហ៊ុន Apple ពុំទាន់អះអាងទៅនឹងការលើកឡើងនូវព័ត៌មានច្រើនព្រោងព្រាតទាំងនេះនៅឡើយ។ ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនបានបង្ហើបឱ្យដឹងថា នឹងមានការរៀបចំព្រឹត្តិការណ៍ធំមួយនៅអំឡុងដើមខែកញ្ញា កន្លងទៅរួចមក គេជឿថា ក្រុមហ៊ុន ប្រាកដជារៀបចំព្រឹត្តិការណ៍សម្ពោធ iPhone ថ្មីផ្លូវការ។

download (2)

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍នៅថ្ងៃអង្គារ ឬថ្ងៃពុធ ពោលគឺថ្ងៃទី ៦ ឬទី៧ សម្រាប់សម្ពោធ iPhone 7 /6SE ផ្លូវការ ហើយនឹងមានលក់នៅថ្ងៃទី១៦ ខែកញ្ញាដដែល។ នេះបើតាមការអះអាងពីគណនី Twitter ឈ្មោះ @@evleaks។ iPhone 7 និង iPhone 7 Plus ត្រូវគេរំពឹងថា នឹងមានតម្លៃចាប់ពី ៦៥០ដុល្លារ សម្រាប់ម៉ូដែលមានអេក្រង់ ៤,៧អ៊ីញហើយមានមេម៉ូរីតូចជាងគេ និងតម្លៃចាប់ពី ៧៥០ដុល្លារសម្រាប់ម៉ូដែលមានអេក្រង់ ៥,៥អ៊ីញ អមជាមួយមេម៉ូរីតូចជាងគេ។ តម្លៃ iPhone 7/ 6SE នឹងខុសគ្នា ១០០ដុល្លារ អាស្រ័យលើទំហំមេម៉ូរី៕
X
5s