ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក?
មានទីតំាងជាច្រើននៅក្នុងប្រទេសកម្ពុជា មានភាពទាក់ទាញផ្សេងៗគ្នាទំាងអ្នកក្នុងតំបន់ និងជនបរទេស។ ហើយតំបន់ដែលមានភាពទាក់ទាញនៅពេលបច្ចុប្បន្នគឺស្ថិតនៅតំបន់ទួលគោក ហើយចាប់ពីតម្លៃដីនៅតំបន់បឹងកេងកងមានការកើន ឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នំាចុងក្រោយនេះ។
Realestate.com.kh បានជួបសន្ទនាជាមួយលោក Alex Evengroen នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យ និងជាអនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់។ លោកបានឆ្លើយសំនួរមួយចំនួនហេតុអ្វីបានជាតំបន់ទួលគោកក្លាយជាតំបន់ដែលមានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍យ៉ាងខ្លំាងនាពេលបច្ចុប្បន្ន!
លក្ខណៈសម្បត្តិនៃតំបន់ទួលគោគ៖
ទួលគោកគឺជាតំបន់ដែលមានសក្តានុពល ហើយវាមានចំណុចប្រសើរបស់ខ្លួន លោក Evengroen បាននិយាយថាតំបន់នោះពោរពេញដោយថាមពលស្រស់ស្រាយ វាមានសកម្មភាពជាច្រើនដែលតំបន់នោះអាចផ្តល់ជូនអ្នកដែលរស់នៅតំបន់នោះ។ សកម្មភាពទំាងនោះមានដូចជា៖ ទស្សនាការសំដែងរបំាបុរាណនៅសមាគមន៍សិល្បៈអប្សរា “ឬការជិះកង់កំសាន្ត ដើរកំសាន្ត ឬទៅញុំាសាច់អំាងនៅជិតទី នោះតែម្តង”។
វាក៏ជាកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ វាស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនហើយជាតំបន់ដែលមានភាពអ៊ូរអ៊រ។ ម្ចាស់លំនៅដ្ឋាននៅតំបន់ទួលគោកភាគច្រើនជាប្រជាជនក្នុងស្រុក ដូច្នេះទួលគោកជាទីប្រជុំជនដែលមានវប្បធម៌សម័យទំនើ និងបែបប្រពៃណីលាយបញ្ចូលគ្នា។
ប៉ុន្តែវានឹងក្លាយជាតំបន់ដែលទាក់ទាញដល់ជនបរទេសផងដែរ ដោយសារមានការតំាងទីអាជីវកម្មដែលមានយីហោអន្តរជាតិជាច្រើនបានមកដល់ក្នុងតំបន់នេះ។ ជាពិសេសក៏មានការផ្លាស់ប្តូរនៃការរស់នៅ កាន់តែមានភាពទាន់សម័យ យើងឃើញថាមានសេវាកម្មខុនដូសម្រាប់ជួល តួយ៉ាងមានគម្រោងសាងសង់ជាច្រើនដែលជាប្រភទលំនៅដ្ឋានអាផាតមេនសម្រាប់ជួលមានការកើនឡើងជាលំដាប់។
លោក Anthony Perkins នាយកនៃគម្រោងហិរញ្ញវត្ថុ និងការវិនិយោគនៃក្រុមហ៊ុនរ៉ូយ៉ាលគ្រុបបាន និយាយថា “ប្រសិនបើអ្នកមានគ្រួសារហើយមិនចំាបាច់បារម្ភអំពីការធ្វើដំណើររបស់អ្នកទៅបំពេញកិច្ចការងារនោះឡើយ ទួលគោកជាតំបន់មួយដ៏ល្អមួយសម្រាប់ស្វែងរកផ្ទះសម្រាប់ជួល ឬទិញ” សូមអានអត្ថបទទំាងស្រុង ហើយស្វែងយល់បន្ថែម ហេតុអ្វីតំបន់ទួលគោកយើងមិនត្រូវរំលង!
ឱកាសនៃការវិនិយោគ៖
ជាមួយនឹងការពង្រីកសក្តានុពលរបស់ខ្លួន ទួលគោកពិតជាមានការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយតំបន់នោះពិតជាមានឱកាសវិនិយោគសម្រាប់ការវិនិយោគ និងសំណង់។ លោក Evengroen បាននិយាយថាមានការរៀបចំគម្រោងរួចជាស្រេច ហើយមានគម្រោងអភិវឌ្ឍន៍ថ្មីៗដែលរំពឹងថានឹងបញ្ចប់នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នំាខាងមុខនេះផងដែរ។ ទំាងអស់នេះធ្វើឲ្យតម្លៃដី និងអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់នោះ មានភាពទាក់ទាញកាន់តែខ្លំាង។ គម្រោងទំាងនោះពិតជាទាក់ទាញគ្រប់ជនចំណូលថ្មី និងសកម្មភាព លក់រាយនៅតំបន់នោះផងដែរ។
គាត់បន្ថែមថាភាគច្រើននៃគម្រោងអគារនៅក្នុងតំបន់ទួលគោកគឺជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។ គាត់បានទស្សន៍ទាយថាការផ្គត់ផ្គង់ដ៏ធំសម្រាប់ផ្ទះអាជីវកម្ម (Shop House) វីឡា និងខុនដូ បានចាប់ផ្តើមឥឡូវនេះ តំបន់ទួលគោកចាប់ផ្តើមក្លាយជាតំបន់ដែលមានភាពល្បីល្បាញ។
លោក Evengroen បានបន្ថែមថាប្រសិនអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចធ្វើការវិនិយោគ វាជាជម្រើសមួយដ៏ឆ្លាតវៃ ស្របពេលតម្លៃដីមានការប្រកួតប្រជែង និងស្ថេរភាពនយោបាយល្អ។ ក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខនេះលោកអ្នកធ្វើការលក់បន្តអចលនទ្រព្យរបស់លោកអ្នកនៅក្នុងតំបន់ទួលគោក លោកអ្នកអាចទទួលបានប្រាក់កម្រៃបន្ថែម។
ចរាចរណ៍៖
អ្នកវិនិយោគត្រូវតែយកចិត្តទុកដាក់លើអ្នកទិញដែលមានទិសដៅផ្សេងៗគ្នានៅក្នុងក្រុងភ្នំពេញ ជាទូទៅគឺស្ថានភាពចរាចរណ៍ ត្រូវបានគេពិចារណាអំពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ស្វែងយល់បន្ថែមអំពី ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងភ្នំពេញ។
លោក Evengroen បាននិយាយថាទោះបីជាស្ថានភាពចរាចរណ៍បានកំពុងតែជាប្រធានបទដែលគេតែងតែនិយាយនៅក្នុងខណ្ឌទួលគោក។ នេះគឺជាហេតុផលដែលត្រូវពង្រីកផ្លូវក្នុងតំបន់ទួលគោក ដើម្បីឆ្លើយតបនឹងចំនួនយានយន្តកាន់តែកើនឡើងនៅក្នុងក្រុង ទោះជាយ៉ាងណាតំបន់ទួលគោកបានធ្វើការអភិវឌ្ឍន៍ និងមានការសាងសង់យ៉ាងសម្បើមនៅក្នុងតំបន់នោះ។
សេវាកម្ម និងមធ្យោបាយផ្សេងៗ៖
កត្តាផ្សេងទៀតដែលធ្វើឲ្យខណ្ឌទួលគោកកាន់តែមានភាពងាយស្រួល ព្រោះថាវានៅជិតផ្សារទំនើបដែលមានស្តង់ដារអន្តរជាតិ ហាងទំនិញ និងមជ្ឈមណ្ឌលសេវាកម្មផ្សេងៗ។
តំបន់នោះមាន ភោជនីយដ្ឋាន និងហាងអាហារដូចជា៖ ប៊ហ្គើឃីង ភីហ្សាខុមភេនី និងមានហាងកាហ្វេបែបទំនើបជាច្រើនក្នុងពេលបច្ចុប្បន្ន។ មានគ្រឹះស្ថានសិក្សា និងមន្ទីរនៅជុំវិញតំបន់នោះ ដូចជា៖ មជ្ឈមណ្ឌលទួល គោក និងសាលាអន្តរជាតិZaman។ តំបន់នេះមានអ្វីទំាងអស់សម្រាប់ធ្វើឲ្យការរស់នៅកាន់តែមានភាព ប្រសើរឡើង។
មានកត្តាជាច្រើនទៀតដែលធ្វើឲ្យការរស់នៅក្នុងតំបន់ទួលគោក លោក Evengroen បាននិយាយថា លោកអ្នកគួរចំណាយពេលធ្វើដំណើរកំសាន្តនៅថ្ងៃសៅរ៍ពេលល្ងាច ទស្សនាភាព ស្រស់ស្អាតនៅជុំវិញតំបន់ទួលគោក។
ផ្ដល់សិទ្ធិ៖ realestate.com.kh