ទីបំផុត ​Note 7 ​បង្ហាញ​ខ្លួន​ផ្លូវការ​យប់​មិញ​ហើយ អម​ដោយ​បច្ចេកវិទ្យា​ទំនើប​ស្កេន​ភ្នែក អេក្រង់​កោង មិន​ចូល​ទឹក (Video)​



បន្ទាប់ពីបានផ្ទុះព័ត៌មានយ៉ាងច្រើនជុំវិញស្មាតហ្វូនកូនកាត់ថេប្លេតជំនាន់ចុងក្រោយ របស់ Samsung ទីបំផុតក្រុមហ៊ុនបានសម្ពោធ Galaxy Note 7 ជាផ្លូវការហើយ កាលពីយប់មិញនៅក្នុងព្រឹត្តិការណ៍ Upacked ក្នុងទីក្រុងញូវយ៉ក។ Galaxy Note 7 ស្ទើរតែដូចទាំងស្រុងទៅនឹងការអះអាងអំពីលក្ខណៈ សម្បត្តិកន្លងមក។ ជាក់ស្ដែងវាពិតជាបង្កប់បច្ចេកវិទ្យាថ្មីទំនើបស្កេនប្រស្រីភ្នែកពិតមែន ដែលឱ្យឈ្មោះថា Iris Scanner មានសុវត្ថិភាព និងដំណើរការបានលឿនជាងមុខងារស្កេនក្រយៅដៃទៅទៀត។ https://youtu.be/ncvtQSGbOR0   មុខងារ និងបច្ចេកវិទ្យាពិសេសៗនៅលើ Galaxy Note 7 មានដូចជា៖ ស្កេនប្រស្រីភ្នែក (iris scanner), មុខងារការពារការជ្រាបទឹក (water resistance), បច្ចេកវិទ្យាសាកថ្មឥតខ្សែល្បឿនលឿន (wireless charging) និងប៊ិច S-Pen ជំនាន់ថ្មី ដែលអាចបំពេញការងារដល់អ្នកប្រើរឹតតែមានប្រសិទ្ធភាព។

2016-08-02-image-16

  លក្ខណៈសម្បត្តិសំខាន់ៗមាននៅលើ Galaxy Note ជំនាន់ទី៦ នេះរួមមាន៖ អេក្រង់ ៥,៧អ៊ីញកម្រិត Quad HD (2560 x 1440)px និងមានដង់ស៊ីតេអេក្រង់ 518ppi ប្រភេទ Super AMOLED អេក្រង់កោងបញ្ឆិតនៅត្រង់គែម ក្រាលដោយស្រទាប់ការពារគឺកញ្ចក់ Gorilla Glass 5 របស់ក្រុមហ៊ុន Corning។ វាបំពេញធ្វើប្រតិបត្តិការដោយផ្អែកលើឈីបប្រភេទ 64-bit, 14-nanometer octa-core SoC (4x 2.GHz Core និង 4x 1.6GHz Core) អមដោយ RAM 4GB LPDDR4 ហើយមានមេម៉ូរី 64GB។

2016-08-02-image-18

2016-08-02-image-19

  Galaxy Note 7 មានកាមេរ៉ាដូចនៅលើ Galaxy S7 ដែរ ពោលគឺមានកាមេរ៉ា dual pixel 12MP ជាមួយ f/1.7 aperture អមដោយបច្ចេកវិទ្យា OIS។ កាមេរ៉ាមុខរបស់វាមានទំហំ 5MP f/1.7 មានស្តង់ដារតំណភ្ជាប់ a/b/g/n/ac dual-band Wi-Fi, Bluetooth 4.2, ស្កេនប្រស្រីភ្នែក (Iris Scanner), NFC, HDR, IP68 មិនចូលធូលីដី មិនចូលទឹក, ប្រើរន្ធ USB Type-C, Wireless Charging។ Note 7 អាចបន្ថែមកាត microSD បានដល់ 256GB។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា Note 7 មានល្បឿនអង្គប្រតិបត្តិ (CPU) លឿនជាងមុន ៣០% និងក្រាហ្វិកដំណើរការល្អជាងមុន ៦០% ប្រៀបធៀបនឹង Note ជំនាន់មុន។ ថ្មរបស់ Note 7 នៅជាប់ម៉ាស៊ីន មានកម្រិត 3500mAh អាចសាកថ្មដោយខ្សែ ឬតាម wireless បានងាយស្រួល។ Galaxy Note 7 ត្រូវបានដាក់ឱ្យបញ្ជាទិញពីថ្ងៃនេះ ហើយនឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១៩ ខែសីហាខាងមុខ។ វាមានជម្រើសពណ៌ផ្សេងគ្នាដូចជា ពណ៌ខ្មៅ ពណ៌ខៀវ ទឹកប្រាក់ និងពណ៌មាស។ តម្លៃមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ប្រាប់នៅឡើយ៕
X
5s