ដំណឹង​សម្រាប់​អ្នក​និយម​ប្រើ Telegram ​ដើម្បី​មាន​ការ​ប្រុងប្រយ័ត្ន​ព្រោះ Hacker ទើប​បាន​លួច​គណនី​អ្នក​នៅ​អ៊ីរ៉ង់​រាប់សិប!​



Telegram គឺជាកម្មវិធីសម្រាប់សន្ទនាដោយឆាត (chat) មួយ មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានអ្នកប្រើប្រមាណ ១០លានគណនី ប៉ុន្តែអ្នកប្រើទាំងនោះប្រហែលមិនមានសុវត្ថិភាពដូចអ្វីដែលគេបានគិតនោះទេ។ ផ្អែកតាមអ្នកស្រាវជ្រាវ Collin Anderson និង Claudio Guarnieri ដែលបានរាយការណ៍ប្រាប់បណ្ដាញព័ត៌មានរ៉យទ័រមុនគេ ឱ្យដឹងថា អ្នកប្រើ Telegram រាប់សិបគណនី ត្រូវបានគេ hack។

d78dde203e221c1324c183c3eba5f184

  ការបំបែកប្រព័ន្ធសុវត្ថិភាពនេះ អាចឱ្យ hacker លួចយក និងភ្ជាប់ចូលប្រើគណនី Telegram អ្នកទាំងនោះបាន។ បែបនេះ គេនឹងអាចអានសារ និងបញ្ជីឈ្មោះ contact list ទាំងឡាយរបស់អ្នកប្រើ។ ការវាយប្រហារគឺធ្វើឡើងដោយព្យាយាមបំបែកថ្នាក់សន្តិសុខគណនីរបស់ Telegram ជាជាងការបំបែកប្រព័ន្ធវេចខ្ចប់សម្ងាត់ encryption ដែលការពារលើសារអេឡិចត្រូនិករវាងគណនីទាំងសងខាង។ នៅពេលអ្នកប្រើបន្ថែមការប្រើគណនីចាស់នៅលើឧបករណ៍ផ្សេងៗទៀត ឧបករណ៍ថ្មីទាំងនោះ ត្រូវបានអះអាងតាមការបញ្ជាក់ដោយសារ SMS ប៉ុន្តែប្រសិន SMS ត្រូវបានកាក់ទុក (ស្ទាក់) ដោយ Hacker នោះគណនីនឹងអាចត្រូវបានចម្លងទុក (clone) ទៅប្រើលើឧបករណ៍ដទៃបាន ទោះបី end-to-end encrypted chat នឹងមិនអាចភ្ជាប់ភ្ជាប់ប្រើនៅលើឧបករណ៍ថ្មីក៏ដោយ។ អ្នកប្រើ Telegram មានជម្រើសបន្ថែមពីលើការបន្ថែមលេខសម្ងាត់ (password) ដើម្បីដំណើរការ ប៉ុន្តែវាកម្រសម្រាប់អ្នកប្រើធ្វើវា។ ជាលទ្ធផល អ្នកដែលកាន់ប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុននឹងអាចចម្លង (clone) គណនីដ៏ច្រើនសន្ធឹកសន្ធាប់៕
X
5s