Galaxy Note 7 នឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១៩ សីហា តម្លៃចាប់ពី ៨៥០ដុល្លារ! (Video)
ឥឡូវនេះ Galaxy Note 7 ត្រូវបានវែកមុខផ្លូវការហើយ វាជាស្មាតហ្វូនកូនកាត់ថេប្លេតទំនើបដំបូងដែលមានបច្ចេកវិទ្យាស្កេនប្រស្រីភ្នែករបស់ក្រុមហ៊ុន Samsung ហើយក៏ពុំទាន់ឃើញស្មាតហ្វូនណានាពេលបច្ចុប្បន្ន បំពាក់មុខងារអស្ចារ្យនេះនៅឡើយ។ Galaxy Note 7 បង្ហាញខ្លួនជាមួយអេក្រង់ទំហំ ៥,៧អ៊ីញកម្រិត Quad HD កោងបញ្ឆិតទាំងសងខាងដូចនៅលើ Galaxy S7 Edge ប្រភេទ Super AMOLED។ ខាងក្រោមនេះគឺជាព័ត៌មានទាក់ទិននឹង Galaxy Note ថ្មីជំនាន់ទី៦ របស់ Samsung ដែលលោកអ្នកកំពុងចង់ដឹង៖
https://youtu.be/4FdTYwo4RKE
១) កាលបរិច្ឆេទមានលក់លើទីផ្សារ
ផ្អែកតាមក្រុមហ៊ុន Samsung Galaxy Note 7 ពណ៌ខៀវ, ពណ៌ប្រាក់ និងពណ៌ខ្មៅ នឹងមានលក់នៅក្រុមហ៊ុន AT&T, Sprint, T-Mobile, U.S. Cellular និង Verizon Wireless។ កាលបរិច្ឆេទដាក់លក់លើទីផ្សារគឺចាប់ពីថ្ងៃទី១៩ ខែសីហា ខណៈដែលបញ្ជាទិញមុន (កុម្ម៉ង់) គឺចាប់ពីថ្ងៃទី៣ សីហានេះតទៅ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុនក៏បានចេញឧបករណ៍ Gear VR ជំនាន់ថ្មីដែរ។ កាមេរ៉ា Gear 360 នឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១៩ សីហាដូច Note 7 ដែរ។ អតិថិជននៅអាមេរិកនឹងមានអាទិភាព ដែលអាចបញ្ជាទិញបានមុនពីបណ្ដាក្រុមហ៊ុនសេវាទូរស័ព្ទអាមេរិក និងក្រុមហ៊ុនលក់ទំនិញ ដូចជា Amazon, Car Toys, Sam's Club, Target និងផ្សារផ្សេងៗទៀត។