Samsung នឹងចេញលក់កាមេរ៉ា ៣៦០ដឺក្រេ "Gear 360" តម្លៃ $350 ដំណាលគ្នា Galaxy Note 7 ថ្ងៃទី១៩ សីហា
សម្រាប់អតិថិជននៅអាមេរិក ដែលកំពុងទន្ទឹងរង់ចាំកាមេរ៉ា Gear 360 របស់ Samsung នេះអាចជាដំណឹងល្អ ព្រោះវាជិតមានលក់ហើយគឺនៅថ្ងៃទី១៩ ខែសីហា ដំណាលគ្នានឹង Galaxy Note 7 តែម្ដង។ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានប្រកាសថា កាមេរ៉ាអាចថតមុំ៣៦០ដឺក្រេរបស់ខ្លួន នឹងមានដាក់លក់តាមអនឡាញលើវែបសាយរបស់ក្រុមហ៊ុនអាមេរិកមួយចំនួនចាប់ពីថ្ងៃទី១៩ ខែសីហា ដែលមានតម្លៃ ៣៥០ដុល្លារអាមេរិក។