Apple ចាប់ផ្ដើម​​ដាក់​លក់ Smart Keyboard សម្រាប់​ iPad Pro ​ក្នុង​តម្លៃ $149 លើ​ទីផ្សារ​ពិភពលោក​



បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយលើកស្ទួយ iPad Pro ដែលជាថេប្លេតស៊េរីថ្មីជំនាន់ចុងក្រោយ កាលពីពេលថ្មីៗរួចមក ពេលនេះ ក្រុមហ៊ុន Apple បានដាក់លក់ក្ដារចុច Smart Keyboard នៅតាមទីផ្សារលើបណ្ដាប្រទេសលើពិភពលោកហើយ។ ក្រុមហ៊ុនចាប់ផ្ដើមលក់ Smart Keyboard ជំនាន់អន្តរជាតិ (International version) សម្រាប់ជាឧបករណ៍បន្សំ (accessory) ប្រើជាមួយ iPad Pro ខណៈ ដែលកន្លងទៅមានលក់តែនៅអង់គ្លេស និងអាមេរិកប៉ុណ្ណោះ។

Apple-Smart-Keyboard

https://youtu.be/d5DGhcqlIec   ឥឡូវនេះក្ដារចុច Keyboard សម្រាប់ iPad Pro នេះ មានលក់លើទីផ្សារតាមបណ្ដាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ កូរ៉េ អ៊ីតាលី និងអារ៉ាប់ជាដើម។ ជាមួយក្ដារចុចជំនាន់ថ្មីសម្រាប់ប្រើនៅអារ៉ាប់នឹងផ្ដល់ការគាំទ្រពេញលេញសម្រាប់មុខងារភាសា right-to-left នៅលើ iPad Pro។

ipad-pro-acc-witb-pdp-201603

MM2L2_AV2

MM2L2_AV1

MM2L2_AV3

  Smart Keyboard ត្រូវបានផលិតជាពិសេសដោយច្របាច់បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ ហើយមានសមាសធាតុផលិតល្អក្នុងការបង្កើត keyboard នេះឡើយ។ វាជាប្រភេទក្ដារចុចទំហំពេញលេញ (full-size keyboard) ដែលអាចដំណើរការយ៉ាងល្អ ងាយស្រួលដាក់តាមខ្លួន និងភ្ជាប់ជាមួយ iPad Pro ជាមួត Smart Connector ហើយផ្ទាំង Interface ថ្មីប្រកបដោយការច្នៃប្រឌិត ដែលអាចឱ្យអ្នកប្រើងាយស្រួលវាយអក្សរ។ ហើយនៅពេលឈប់ត្រូវការវាយអក្សរអ្នកអាចបត់វាធ្វើជាស្រោម iPad Pro ជំនួសវិញ។

download

ក្ដារចុចឆ្លាតវៃរបស់ Apple ឥឡូវនេះមានលក់នៅតាមបណ្ដាហាងចែកចាយរបស់ Apple Store និងអាចបញ្ជាទិញតាមវែបសាយផ្លូវការរបស់ក្រុមហ៊ុនបាន ដែលមានតម្លៃ ១៤៩ដុល្លារអាមេរិក៕
X
5s