ក្រុមហ៊ុន Samsung ​បង្ហាញ​គំនូស​តាង​ ពន្យល់​​​អំពី​ដំណើរការ​បច្ចេកវិទ្យា​ស្កេន​ប្រស្រីភ្នែក Iris Scanner ដ៏​សុវត្ថិភាព​បំផុត (Video)​



ក្រុមហ៊ុន Samsung ទើបបង្ហាញស្មាតហ្វូនកូនកាត់ថេប្លេតជំនាន់ថ្មី ដែលជាកំពូលផេប្លេតបង្កប់ដោយបច្ចេកវិទ្យាទំនើប មានមុខងារសុវត្ថិភាព ស្កេនប្រស្រីភ្នែកដំបូងរបស់ខ្លួន ហើយក៏កម្រឃើញមានស្មាតហ្វូនទំនើបណាមានដូចក្នុងពេលបច្ចុប្បន្ន។ មុខងារ Iris Scanner នឹងផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការប្រើ Galaxy Note 7 និងមានដំណើរការលឿនជាមុខងារស្កេនក្រយៅដៃទៅទៀត។ ចំណែកថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការបញ្ជាក់អំពីដំណើរការមុខងារ Iris Scanner របស់ខ្លួនលំអិត បង្ហាញសាធារណជនឱ្យបានយល់ដឹងដូចតទៅ៖ https://youtu.be/sEUf_ke4J_o https://youtu.be/k04u-ZQnz2U បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនៅលើ Galaxy Note 7 គឺដោយពឹងផ្អែកលើសមាសធាតុសំខាន់ៗដូចជា ប្រើប្រាស់ near-IR LED emitter និងកាមេរ៉ា iris សម្រាប់ស្កេនភ្នែក ដែលស្ថិតនៅពីមុខទូរស័ព្ទ ហើយវាប្រើប្រាស់បានតែជាមួយកាមេរ៉ាមុខប៉ុណ្ណោះ និងប្រើប្រាស់សូហ្វ៊ែរជំនួយខ្លះ ដើម្បី lock ទៅលើភ្នែករបស់អ្នក។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា បច្ចេកវិទ្យានេះ វាមានរយៈពេលប៉ុន្មានឆ្នាំរួចមកហើយ ហើយកន្លងទៅក៏ធ្លាប់មានការរំពឹងនឹងមាននៅលើតាំងពីជំនាន់ Galaxy S5 ម្ល៉េះ។ https://youtu.be/wX1oTuJEnBk https://youtu.be/R8l71D8vGBw បន្ទាប់ពីបានចេញ Galaxy Tab Iris សម្រាប់រដ្ឋាភិបាលឥណ្ឌារួចមក ដូច្នេះ Galaxy Note 7 បច្ចុប្បន្នគឺជាផលិតផល Samsung ទី២ ដែលបំពាក់បច្ចេកវិទ្យាទំនើបនេះ ហើយក៏ជាទូរស័ព្ទដំបូងផងដែរ។ មិនចាំបាច់និយាយក៏ដឹងដែរថា Samsung នឹងមានគំនូសតាងដើម្បីបង្ហាញអំពីដំណើរការនៃបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកដូចក្រោម៖

1

2

3

  ផ្នែកសំខាន់បំផុតនៃការចំណាំទុក គឺទិន្នន័យស្កេនភ្នែករបស់អ្នកត្រូវបានសរសេរចេញជាកូដទម្រង់ឌីជីថល (digital format) ដូច្នេះគ្មាននរណាអាចបំបែកយកមកប្រើទិន្នន័យដើម ក្នុងការលួចបើកសោទូរស័ព្ទបានឡើយ តែកន្លងមកអាចត្រឹមតែបំបែកលើមុខងារស្កេនក្រយៅដៃប៉ុណ្ណោះ។ ដូច្នេះ លោកអ្នកគួរតែអាចទុកចិត្តគ្មាននរណាអាចលួចមកថតឯកសារសម្ងាត់ផ្សេងៗ ប្រភេទមេឌា ដូចជា ឯកសារ (docs), mail, apps និង contact ដែលអ្នកចង់លាក់បាំងពីភ្នែកអ្នកដទៃបានយ៉ាងទុកចិត្ត៕
X
5s